ដល់ពេលធ្វើអន្តរាគមន៍យោធាមែនទេ? មន្រ្តីទូតអាមេរិកទាំងអស់ ចាកចេញពីប្រទេសវេណេស៊ុយអេឡាហើយ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក Mike Pompeo បានឱ្យដឹងថាមន្ត្រីទូតអាមេរិកទាំងអស់បានចាកចេញពី ប្រទេសវេណេស៊ុយអេឡាហើយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈវិបត្តិនយោបាយក្នុងប្រទេសអាមេរិកឡាទីនមួយនេះ មិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Pompeo បានលើកឡើងដូច្នេះថា៖«បច្ចុប្បន្ន មន្ត្រីទូតអាមេរិកទាំងអស់នឹងបន្តធ្វើ​បេសកកម្មពីទីតាំងដទៃ ជាទីដែលពួកគេនឹងបន្តគ្រប់គ្រង និងរកមធ្យោបាយផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជន វេណេស៊ុយអេឡា និងគាំទ្រលិទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការ»។

គួរបញ្ជាក់ថា មន្ត្រីទូតអាមេរិកទាំងអស់ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរចាកចេញ តាមយន្ដហោះស៊ីវិលមួយគ្រឿង ហើយវាបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសអាមេរិកប្រកាសថានឹងដករាល់មន្ត្រីទូតអាមេរិក ចេញពីវេណេស៊ុយអេឡានៅក្នុងសប្ដាហ៍នេះ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម