ជូនដំណឹង! ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ នៅថ្ងៃទី១៧ ខែមីនា

(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងមួយ ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមអញ្ជើញទៅពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមរយៈលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋស្រុករវៀង សូមអញ្ជើញទៅពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅក្នុងបរិវេណ សាលាបឋមសិក្សារបៀប ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ចាប់ពីម៉ោង០៧ព្រឹក ដល់០៣រសៀល។

ដោយឡែក ជំងឺដែលត្រូវពិនិត្យព្យាបាលរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអារហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលៀកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺលើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រង់នោម អេកូសាស្ត្រ ព្យាបាលរបួសនិងវះកាត់តូច។ល។

សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សុទ្ធសឹងជាវេជ្ជបណ្ឌិតជំនាញៗ មកពីក្រៅប្រទេស និងក្នុងប្រទេសតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មានបទពិសោធន៍យូរឆ្នាំមកហើយ។ អាស្រយ័ហេតុនេះ សូមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃអោយបានគ្រប់ៗគ្នា៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម