សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងថៃឯកភាពគ្នាកាត់បន្ថយពលករ ធ្វើចំណាកស្រុកខុសច្បាប់ទៅប្រទេសថៃ តាមរយៈបង្កើតរោងចក្រនៅតាមព្រំដែន
(កោះកុង)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃបានឯកភាពថា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ត្រូវបង្កើតរោងចក្រនៅតាមបណ្តោយ ព្រំដែនក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ឲ្យពលរដ្ឋកម្ពុជា ចូលទៅធ្វើការនៅក្នុងប្រទេសថៃនោះទេ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះក្នុងឱកាស ដែលសម្តេចតេជោអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅខេត្តកោះកុង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងបានសិក្សារួមគ្នាថា ដើម្បីកាត់បន្ថយចំណាក់ស្រុក ចូលទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃភាពចាំបាច់ត្រូវរួមគ្នា ដើម្បីបង្កើតនូវរោងចក្រក្នុងទឹកដីកម្ពុជា ជាតំបន់សេដ្ឋកិច្ចពិសេសតាមតំបន់បណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឲ្យប្រជាជនកម្ពុជាមានការងារធ្វើនៅក្នុងទឹកដីរបស់ខ្លួន ដោយមិនចាំបាច់ឆ្លងកាត់នៅក្នុងប្រទេសថៃនោះទេ»។
ជាមួយគ្នានេះដែរ សម្ដេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជាមួយនឹងប្រទេសថៃ, វៀតណាម និងឡាវ ដែលជាប្រទេសភូមិផងរបរជាមួយ ដើម្បីកសាងសន្ដិភាព តាមបណ្ដោយព្រំដែន ព្រោះថា បើគ្មានសន្ដិភាពទេនោះ ក៏គ្មានការវិនិយោគ នៅតាមព្រំដែន ហើយប្រជាពលរដ្ឋក៏គ្មានសេចក្តីសុខនោះដែរ។
សម្ដេចតេជោបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ដេចបានធ្វើការ ជាមួយនាយករដ្ឋមន្រ្ដីថៃ ដើម្បីបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស តាមបណ្ដោយព្រំដែន ដើម្បីជាការផ្ដល់ការងារដល់ប្រជាពលរដ្ឋ និងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថៃ។ ត្រង់ចំណុចនេះ សម្ដេចបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានកើនឡើងរហូតដល់៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាទំហំពាណិជ្ជកម្មដ៏ធំមួយ។
សូមជម្រាបថា លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ ១,២៣៤,១១១នាក់ (ស្រី ៤៩៩,០៧០នាក់) ក្នុងនោះប្រទេសថៃមានចំនួន ១,១៤៦,៦៨៥នាក់ ដោយទទួលបានប្រាក់ឈ្នួលអប្បបរមាចាប់ពី ៣០៥-៣១០បាតថៃ ក្នុងមួយថ្ងៃ ឬប្រហាក់ប្រហែលនឹង ៣០០ដុល្លារអាមេរិក ក្នុងមួយខែ៕

Comments