សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ លោកជំទាវ សៅ ទី ហេង សំរិន ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា
(ភ្នំពេញ)៖ នៅក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យជូន លោកជំទាវ សៅ ទី ហេង សំរិន សូមទទួលបាននូវកម្លាំងពលមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីរួមដំណើរជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃកម្ពុជា និងក្នុងការចំណាយពេលវេលាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអប់រំថែរក្សាបំប៉នបុត្រាត្រី បុត្រប្រសា ចៅប្រុសចៅស្រីឲ្យក្លាយទៅជាធនធានមនុស្សប្រកបដោយសក្តានុពលរបស់គ្រួសារ សង្គម និងជាសសរទ្រូងសម្រាប់ជាតិមាតុភូមិនៃយើង។
ឆ្លៀតក្នុងឱកាសនេះផងដែរ តាងនាមរាជរដ្ឋាភិបាលនៃកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន លោកជំទាវ និង សម្ដេចអគ្គមហាពញាចក្រី ព្រមទាំង បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Comments