សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ លោកជំទាវ អ៊ូ សាន សាយ ឈុំ ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា

(ភ្នំពេញ)៖ នៅក្នុងឱកាសប្រារព្ធខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​​នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រសិទ្ធពរជ័យជូន លោកជំទាវ អ៊ូ សាន សាយ ឈុំ សូមទទួលបាននូវកម្លាំងពលមាំមួន សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីរួមដំណើរជាមួយ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងក្នុងការចំណាយពេលវេលាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីអប់រំថែរក្សាបំប៉នបុត្រាត្រី បុត្រប្រសា ចៅប្រុសចៅស្រីឲ្យក្លាយទៅជាធនធានមនុស្សប្រកបដោយសក្តានុពលរបស់គ្រួសារ សង្គម និងជាសសរទ្រូងសម្រាប់ជាតិមាតុភូមិនៃយើង។

ឆ្លៀតក្នុងឱកាសនេះផងដែរ តាងនាមរាជរដ្ឋាភិបាលនៃកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន លោកជំទាវ និង សម្ដេចវិបុលសេនាភក្ដី ព្រមទាំង បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម