ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ចំនួន២១គ្រាប់ នៅស្រុកត្រពាំងប្រាសាទ

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ប្រភេទ៦០ម.ម ចំនួន២១គ្រាប់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ រួចបានរាយការណ៍ទៅនាយប៉ុស្តិ៍រដ្ឋបាល ចុះពិនិត្យដល់ទីកន្លែង ត្រង់ចំណុចដីចំការ ស្ថិតក្នុងភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ និងបានរាយការណ៍បន្តទៅកាន់ការិយាល័យជំនាញខេត្ត និងអង្គភាពជំនាញដើម្បីធ្វើការបោសសម្អាត។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានប្រាប់ឲ្យដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនៅសេលសល់ពីសម័យសង្គ្រាម ហើយជាស្រុកមួយដែលក្តៅបំផុត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកទាំងអស់មេត្តា ត្រូវប្រុងប្រយ័ត្នបំផុត ដើម្បីចៀងវាងគ្រោះថ្នាក់ដោយយថាហេតុ។

លោកស្នងការនគរបាលខេត្ត បានបន្តថា បន្ទាប់ពីប្រមូលរួច គ្រាប់ទាំង២១គ្រាប់ខាងលើ បានប្រគល់ឱ្យអង្គភាពកំចាត់មីន យកទៅកន្លែងមានសុវត្ថិភាពដើម្បីបំផ្លាញចោលផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ កម្លាំងជំនាញបានធ្វើការអប់រំប្រជាពលរដ្ឋ កុំឲ្យប៉ះពាល់គ្រាប់មិនទាន់ផ្ទុះ ក្នុងករណីដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម