ប្រធានាធិបតីកូរ៉េខាងត្បូង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ នៅពាក់កណ្តាលខែនេះ

(ភ្នំពេញ)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៉ីន នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើតាមលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតី នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់របស់កម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។

នៅក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ភាគីទាំងពីរនឹងចុះហត្ថលេខា លើឯកសារមួយចំនួន។

នេះគឺជាទស្សនកិច្ចលើកដំបូងសម្រាប់លោក មូន ជេអ៉ីន ក្នុងនាមប្រធានាធិបតី ចំពោះការបំពេញទស្សនកិច្ចនៅកម្ពុជា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម