លោក សម រង្ស៊ី ធ្លាប់ប្រកាសថា ចិនជាសម្ព័ន្ធមិត្តរបស់ខ្លួន ហើយវាយប្រហារអាមេរិក ពេលទស្សនកិច្ចនៅប្រទេសចិន

(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៊ី ដែលប្រជាជនខ្មែរហៅថាជាមនុស្សក្បត់ជាតិ និងបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងជាបុគ្គលប្រឆាំងមហាអំណាចចិនផងដែរនោះ, ការពិតលោក សម រង្ស៊ី ធ្លាប់បានប្រកាសតាមរយៈសារព័ត៌មានរបស់ចិនថា អតីតគណបក្សសង្គ្រោះជាតិ (CNRP) ជាសម្ព័ន្ធមិត្តរបស់ប្រទេសចិន ហើយរូបលោកផ្ទាល់ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ទៅលើជម្លោះដណ្ដើមកោះនៅសមុទ្រចិនខាងត្បូង រវាងចិន និងប្រទេសសមាជិកមួយចំនួន​​ នៅក្នុងអាស៊ានទៀតផង។
ជំហររបស់ទណ្ឌិត សម រង្ស៊ី ចងជាសម្ព័ន្ធភាពជាមួយចិន ខណៈដែលលោកបានផ្ដល់កិច្ចសម្ភាសន៍ផ្ដាច់មុខ ជាមួយទូរទស្សន៍ចិនមួយ ដែលមានឈ្មោះថា China Phoenix កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ចិន លោក សម រង្ស៊ី បាននិយាយដោយច្បាស់ៗរិះគន់មហាអំណាចពួកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង មិនដែលផ្ដល់លុយ សូម្បីតែមួយដុល្លារ​ គឺគាំទ្រតែបញ្ហាស្មារតីប៉ុណ្ណោះ ហើយក៏បានប្រកាសថា មិនធ្លាប់មានទំនាក់ទំនងជាមួយអាមេរិក ក៏ព្រោះតែអាមេរិកបានគាំទ្រវៀតណាម។
នៅក្នុងកិច្ចសម្ភាសន៍ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ៗដូច្នេះថា «យើងមិនដែលទទួលបានលុយសូម្បីតែមួយដុល្លារពីមហាអំណាចខាងលិច។ ពួកគេគាំទ្រយើងផ្នែកបញ្ញាស្មារតីប៉ុណ្ណោះ។ តែក៏មានប្រជាជនចិនគាំទ្រយើងដែរ។ ជាការពិតគណបក្សសង្រ្គោះជាតិគឺជាសម្ព័ន្ធមិត្តចិន។ ជាក់ស្តែងគណបក្សសង្រ្គោះជាតិ គាំទ្រចិនយ៉ាងពេញទំហឹងលើការទាមទារកោះស៊ីនសា (កោះប៉ារ៉ាសែល) និងកោះណាន់សា (កោះស្ព្រាតលី) នៅសមុទ្រចិនខាងត្បូង។ នេះវាបង្ហាញថាយើងមិនមានទំនាក់ទំនងនឹងអាមេរិកទេ។ ពីព្រោះថា អាមេរិកគាំទ្រវៀតណាម។ ផ្ទុយទៅវិញ គណបក្សប្រជាជន របស់លោក ហ៊ុន សែន ស្តាប់ និងដើរតាមខ្សែញាក់វៀតណាម។ ដូច្នេះបានជាពួកគេ (CPP) មិនគាំទ្រចិន ដូចគណបក្សសង្រ្គោះជាតិទេ»។
តាមរយៈខ្លឹមសារកាលពី៥ឆ្នាំមុននេះ (២០១៤) អាចជាសារនយោបាយដ៏សំខាន់មួយ បញ្ញាក់ដល់អ្នកគាំទ្រលោក សម រង្ស៊ី និងគណបក្សប្រឆាំងទាំងអស់ឲ្យយល់ និងស៊ីជម្រៅពីនយោបាយ ក្រឡិចក្រឡុច និងគ្មានទិសដៅច្បាស់លាស់ចំពោះមេដឹកនាំរ​បស់ខ្លួន ម្ដងប្រកាសគាំទ្រចិន និងម្ដងប្រកាសគាំទ្រអាមេរិក ដែលអាចហៅឲ្យចំថា ជាអ្នកនយោបាយគ្មានភាពប្រាកដនិយម។
ចុងក្រោយនេះដោយមើលឃើញប្រទេសចិន បានគាំទ្រ និងជួយមកកម្ពុជាយ៉ាងច្រើន និងជាបន្ដបន្ទាប់ លោក សម រង្ស៊ី ក៏ចាប់ផ្តើមបើកការវាយប្រហារទៅលើចិន ហើយគាំទ្រអាមេរិកវិញ ដែលទាំងនេះបង្ហាញយ៉ាងច្បាស់ក្រឡែតថា អ្នកនយោបាយដូច សម រង្ស៊ី មិនមានគោលដៅពិតប្រាកដ និងមិនអាចដឹកនាំប្រទេសជាតិបាននោះឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម