មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ជុំវិញដំណើរការការដក EBA ពីកម្ពុជា ដោយគណៈកម្មការអឺរ៉ុប និងស្នើឲ្យពិនិត្យឡើងវិញលើបញ្ហានេះ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការចាប់ផ្ដើមនីតិវិធីជាផ្លូវការ លើការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA» ពីកម្ពុជា ដោយគណៈកម្មការអឺរ៉ុប។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា សូមអំពាវនាវចំពោះគណៈកម្មការអឺរ៉ុប ធ្វើការពិនិត្យឡើងវិញដោយហ្មត់ចត់ជាទីបំផុតលើសេចក្តីសម្រេចនេះ ក្នុងឥរិយាបថស្និទ្ធស្នាល ដោយពិចារណាលើផលអវិជ្ជមាន ទៅលើជីវភាពរបស់ប្រជាជនកម្ពុ​ជារាប់លាននាក់ និងការអភិវឌ្ឍជារួមរបស់កម្ពុជា ដែលជាការចូលរួមចំណែករបស់សហភាពអឺរ៉ុប អស់រយៈពេល​ជាង២៥ឆ្នាំកន្លងមកនេះ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាយល់ឃើញថា ក្នុងដំណើរការដកប្រព័ន្ធ EBA នេះពីកម្ពុជា គណៈកម្មការអឺរ៉ុបបាន និងកំពុងតែមើលរំលងនូវកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការ​ចូលរួមចំណែក កសាងពីកម្ពុជា ដែលស្ថិតក្នុងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ និងរងការបំផ្លិចបំផ្លាញស្ទើតែទាំងស្រុងឲ្យប្រែក្លាយទៅជាប្រទេស ដែលគេទទួលស្គាល ​ទូទាំងពិភពលោកថា ជាប្រទេសមានសេដ្ឋកិច្ច រីកចម្រើនលឿន ជាង​គេបំផុតលំដាប់ទីប្រាំមួយ ជាមួយនឹងកំណើនសេដ្ឋកិច្ច​៧% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុង​ក្រោយនេះ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម