នូវែលសេឡង់អរគុណ Facebook ដែលជួយចាត់ការក្រុមអ្នកលេងជ្រុលនិយម និងរើសអើងពូជសាសន៍

(នូវែលសេឡង់)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃព្រហស្បតិ៍នេះបានស្វាគមន៍ដល់ ចំណាត់ការរបស់ក្រុមហ៊ុន Facebook ក្នុងការត្រួតពិនិត្យសកម្មភាពរើសអើងពូជសាសន៍ នៅលើបណ្ដាញទំនាក់ទំនង សង្គមរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩។

ក្រុមហ៊ុន Facebook នាពេលថ្មីនេះបានបង្ហាញពីវិធានការមួយចំនួន ដែលមានបំណងទប់ស្កាត់ការរើសអើងពូជសាសន៍នៅលើ Facebook និង Instagram ជាមួយការកំណត់ថាសមាជិកជនជាតិស្បែកសនិយមជ្រុល ឬអ្នកដែលធ្វើសកម្មភាព រើសអើងពូជសាសន៍នឹងត្រូវបានហាមឃាត់។ ប៉ុន្តែនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអះអាងថា ការធ្វើបែបនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺត្រូវធ្វើសកម្មភាពបន្ថែមទៀត ដើម្បីទប់ស្កាត់កុំឱ្យករណីបាញ់ប្រហារដូចនៅទីក្រុង ក្រៃស៍ឆឺច (Christchurch) កើតឡើងជាថ្មីម្ដងទៀត។

គួរជម្រាបថា ចំណាត់ការរបស់ក្រុមហ៊ុន Facebook បានកើតមានឡើងក្រោយ​ជនសង្ស័យជាភេរវករម្នាក់ បានបាញ់សម្លាប់មនុស្ស ៥០នាក់នៅវិហារអ៊ីស្លាមចំនួន ០២ ក្នុងទីក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនា។ តែគួរឱ្យកត់សម្គាល់ ជនរូបនេះបានផ្សាយផ្ទាល់ (Live) សកម្មភាពបាញ់ប្រហាររបស់ខ្លួននៅលើបណ្ដាញ Facebook ដែលក្រោយមកគេលុបចោលវីដេអូនេះភ្លាមៗ ប៉ុន្តែវានៅតែត្រូវបានចែកចាយដដែល រហូតដល់មានវិធានការក្តៅពី Facebook ក្នុងការលុបវាចោលទូទាំងពិភពលោក៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម