ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco រកចំណូលបាន «២២៤ពាន់លានដុល្លារ» កាលពីឆ្នាំ២០១៨

(ឌូបៃ)៖ ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត សូឌីអារ៉ាមកូ (Saudi Aramco) ដែលជាក្រុមហ៊ុនប្រេងធំជាងគេបំផុតនៅលើពិភពលោក រកចំណូលបាន ២២៤ពាន់លានដុល្លារកាលពីឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នារសៀល ថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនប្រេង Saudi Aramco បានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ ដែលរកចំណូលបានច្រើនជាងគេបង្អស់លើលោក។ ដោយមិនទាន់គិតពីការកាត់កងផ្សេងៗ ចំណូលដែលក្រុមហ៊ុនប្រេងយក្ស​របស់អារ៉ាប៊ីសាអូឌីត បានបង្កើតប្រាក់ចំណូលប្រមាណ «២២៤ពាន់លានដុល្លារ​សហរដ្ឋអាមេរិក» ដែលវាគឺជាចំនួនខ្ពស់ជាងឆ្ងាយ​បើធៀបនឹងក្រុមហ៊ុនល្បីៗរបស់អាមេរិក ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Apple (៨២ពាន់លានដុល្លារ) និងក្រុមហ៊ុនប្រេង Exxon Mobil (៤០ពាន់លានដុល្លារ)។

គួរជម្រាបថា ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច របស់ប្រទេសអារ៉ាប៊ីសាអូឌីត៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម