អាមេរិកចេញសារព្រមាន៖ ក្រុមភេរវករអាចវាយប្រហារជាថ្មីនៅស្រីលង្កា ជាពិសេសនៅតំបន់ទីប្រជុំជននានា!

(ស្រីលង្កា)៖ ក្រសួងបរទេសអាមេរិកបានព្រមានថា ក្រុមភេរវករនៅក្នុងប្រទេសស្រីលង្កា អាចនឹងដឹកនាំការវាយប្រហារជាថ្មី ជាមួយការស្នើឱ្យពលរដ្ឋអាមេរិកទាំងអស់​ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីការវាយប្រហារបំផ្ទុះគ្រាប់បែក​ដ៏មហាប្រល័យ កាលពីថ្ងៃអាទិត្យដែលបានផ្ដាច់ជីវិតមនុស្សកើនដល់ជិត ៣០០នាក់។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មាន RT នៅរសៀលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិក​ក៏បានគូសបញ្ជាក់ដែរថា ក្រុមភេរវករអាចនឹងនាំការ វាយប្រហារជាថ្មី​នៅក្នុងប្រទេសស្រីលង្កា ហើយគោលនៃការវាយប្រហាររបស់ពួកគេ​ អាចជាសណ្ឋាគារ ក្លឹបកម្សាន្ត ទីប្រជុំជន ទីផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន រួមទាំងទីកន្លែងសក្ការៈបែបសាសនានាជាដើម។ ដូច្នេះហើយពលរដ្ឋអាមេរិក​គួរតែមានការប្រុងប្រយ័ត្ន និងស្ថិតនៅឆ្ងាយ​ពីកន្លែងអ៊ូអរ ក៏ដូចជាកន្លែងដែលមានការរៀបចំពិធីបុណ្យធំៗ។

គួរបញ្ជាក់ថា កាវាយប្រហារបំផ្ទុះគ្រាប់បែកលើវិហារសាសនាគ្រិស្ដចំនួន ០៣ និងសណ្ឋាគារចំនួន ០៣ នៅក្នុងប្រទេសស្រីលង្កា បានផ្ដាច់ជីវិតមនុស្សកើនដល់ ២៩០នាក់ និងជាង ៥០០នាក់រងរបួស។ ចំណែកឯ អាជ្ញាធរកំពុងតាមប្រមាញ់អ្នកមានជាប់ ពាក់ព័ន្ធនឹងការវាយប្រហារដ៏អាក្រក់នេះ ខណៈជនសង្ស័យ២៤នាក់ហើយត្រូវបានចាប់ខ្លួន៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម