ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នៅរក្សាកំណើនរង្វង់ជិត៧ភាគរយ ឆ្នាំ២០១៩-២០២១

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក (World Bank) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា នៅរក្សាកំណើនរង្វង់ជិត៧ភាគរយ ក្នុងឆ្នាំ២០១៩-២០២១។

របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រោយពីសម្រេចបានកំណើនលឿនដល់៧.៥ភាគរយ នៅក្នុងឆ្នាំ២០១៨មក សេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងទុកថា នឹងបង្វែរការយកចិត្តទុកដាក់ ទៅលើសក្តានុពលវែងឆ្ងាយម្តង។ ដោយការនាំចេញនៅមានកម្រិតមធ្យម ស្របពេលដែលតម្រូវការលើពិភពលោកថយចុះ កំណើនពិតប្រាកដរបស់សេដ្ឋកិច្ច ត្រូវបានប៉ាន់ប្រមាណទុកថា នឹងថមថយអានុភាពបន្តិចមកវិញ មកនៅជិត៧ភាគរយ រវាងឆ្នាំ២០១៩-២០២១»។

យ៉ាងណាក៏ដោយចក្ខុវិស័យក្នុងរយៈពេលវែងឆ្ងាយអាស្រ័យលើសមត្ថភាពរបស់ប្រទេសក្នុងការស្រូបយករំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយការលើកកម្ពស់ការវិនិយោគក្នុងស្រុកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងរបាយការណ៍ របស់ធនាគារពិភពលោក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម