លោក វ៉្លាឌីមៀ ពូទីន និងលោក គីម ជុងអ៊ុន ចាប់ផ្តើមកិច្ចពិភាក្សាទល់មុខគ្នាលើកដំបូង

(ម៉ូស្គូ)៖ នៅទីបំផុតកិច្ចពិភាក្សាទល់មុខគ្នារវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាប់ផ្តើមជាផ្លូវការហើយ នៅក្នុងសាកលវិទ្យាល័យ Far Eastern Federal (FEFU) នៅលើកោះរ៉ាស់ស្តាយ (Russky) នៃទីក្រុងវ្ល៉ាឌីវ៉ូស្តូក ភាគខាងកើតដាច់ឆ្ងាយរបស់ប្រទេសរុស្ស៊ី ដោយលោក ពូទីន បានចាប់ដៃស្វាគមន៍លោក គីម ជាលើកដំបូងបំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

លោក ពូទីន បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ទៅដល់ទីតាំងក្បែរសកលវិទ្យាល័យ FEFU ហើយលោកក៏បានបន្តដំណើរទៅកាន់សាកលវិទ្យាល័យខាងលើនេះ តាមក្បួនរថយន្ត។ យោងតាមវិមានក្រឹមឡាំង ជំនួបកំពូលនេះបានចាប់ផ្តើមប្រព្រឹត្តទៅ ចាប់ពីវេលាខ្ទង់ម៉ោង ២៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុង Vladivostok) ហើយកិច្ចពិភាក្សាមានការផ្តោតជាចម្បងទៅលើ ដំណោះស្រាយនយោបាយ និងការទូត សម្រាប់បញ្ហាអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

គួរជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយហើយរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី ខណៈឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ធ្លាប់បានមកទស្សនកិច្ច ០៣ដងនៅរុស្ស៊ី ដោយលើកចុងក្រោយ កាលពីឆ្នាំ២០១១។ ជំនួបនេះកើតមានឡើងបន្ទាប់ពី ជំនួបកំពូលើកទីពីរ ត្រាំ-គីម បានទទួលបរាជ័យនៅក្នុងប្រទេសវៀតណាម និង មិនមានសញ្ញាល្អចេញមកថា នឹងអាចកើតមានឡើងជាលើកទី ៣ នោះឡើយ៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម