រុស្ស៊ី៖ គ្រាន់តែមួយសប្តាហ៍ប៉ុណ្ណោះយន្តហោះបរទេស២២គ្រឿង លួចស៊ើបការណ៍សម្ងាត់តាមព្រំដែន!

(ម៉ូស្គូ)៖ កំឡុងពេលត្រឹមមួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ យោធារុស្ស៊ីបានប្រទះឃើញ វត្តមានយន្តហោះឈ្លបការណ៍របស់បរទេស ២២គ្រឿង ដែលបានមកធ្វើការហោះហើរ ក្រវែលៗ នៅក្បែរដែនអាកាសនៃប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០១៩។

យោងតាមការបញ្ជាក់ពីសារព័ត៌មានផ្លូវការរបស់យោធារុស្ស៊ី ក្រាស្នាយ៉ា ស្វេសដា (Krasnaya Zvezda) នាថ្ងៃសុក្រនេះ រុស្ស៊ីបានចល័តយន្តហោះចម្បាំង របស់ខ្លួនចំនួន ០៤លើក ដើម្បីឲ្យទៅទប់ស្កាត់កុំឲ្យយន្តហោះបរទេសទាំងនោះ ជ្រុលឆ្លងចូលមកក្នុងដែនអាកាសរបស់រុស្ស៊ី ហើយ ក៏ពុំមានការជ្រុលជ្រួសណាមួយនោះដែរ។

គួរជម្រាបថា វាពុំមែនជាលើកទីមួយឡើយ ដែលយោធារុស្ស៊ីបានប្រទះឃើញ យន្តហោះចារកម្មរបស់ប្រទេសដទៃ មកក្រឡឹងធ្វើសកម្មភាពឈ្លបយកការណ៍ នៅក្បែរព្រំដែននៃប្រទេសរបស់ខ្លួន ដោយកន្លងទៅក្នុងខែមេសា ដដែលនេះ រុស្ស៊ីបានប្រទះឃើញនូវ វត្តមានយន្តហោះឈ្លបការណ៍បរទេសចំនួន ២៧គ្រឿង នៅក្បែរដែនអាកាស ប្រទេសរុស្ស៊ី៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម