សម្តេចតេជោ ហ៊ុន សែន៖ ជាង៣៤ឆ្នាំមកនេះ រាជរដ្ឋាភិបាលមិនដែលយកប្រាក់ជំនួយ ឬប្រាក់កម្ចីពីបរទេសបើកប្រាក់ខែឲ្យមន្ត្រីរាជការទេ, ឥឡូវនេះកម្ពុជាមានលទ្ធភាពដំឡើងប្រាក់ខែជូនមន្ត្រីរាជការ និងបើក២សប្តាហ៍ម្តង

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា បើសរុបពីដើមឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែមីនា ចំណូលពន្ធផ្ទៃក្នុងប្រមូលបានរហូតដល់ ៨៣៤លានលានដុល្លារ អាមេរិក ហើយចំពោះចំណូលពន្ធគយវិញប្រមូលបានរហូតដល់ ៧១១លានដុល្លារអាមេរិក ដែលបូកសរុបទៅមានចំនួនជាង ១,៥០០លានដុល្លារអាមេរិកឯណោះ។ បើតាមប្រសាសន៍សម្តេច កំណើនចំណូលដែលបានពីការប្រមូលពន្ធនេះ មិនទាន់គិតទាំងចំណូលសារពើពន្ធផង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «អញ្ចឹងហ្អែងចាំបន់ឲ្យរដ្ឋាភិបាល ហ៊ុន សែន ដួលដោយសារអត់លុយចាយ ហ្អែងរង់ចាំមើលទៅ។ ហ្អែងរង់ចាំមើលទៅថា រដ្ឋាភិបាលមិនត្រឹមតែមានលទ្ធភាពបង្កើនបៀវត្សទេ មានទាំងលទ្ធភាពបើកផ្តល់ឲ្យមន្ត្រីរាជការរបស់យើង ២សប្តាហ៍ម្តង ហើយនិងវិនិយោគរាប់រយលានដុល្លារទៅក្នុងការវិនិយោគខ្លួនឯង ជាវិនិយោគធ្វើផ្លូវ ជាវិនិយោគធ្វើស្ពាន វិនិយោគធ្វើប្រឡាយទឹក ជាវិនិយោគធ្វើសាលារៀន ជាវិនិយោគធ្វើមន្ទីពេទ្យ ជាវិនិយោគថវិកាបដិភាគនៃគម្រោង ដែលជាជំនួយបរទេសតាមរយៈជំនួយឥតសំណង ឬក៏ជាជំនួយកម្ចីសម្បទាន»។
សម្តេចរំលឹកថា គ្រាន់តែដើមឆ្នាំ២០១៩នេះ កម្ពុជាបានប្រើប្រាស់ថវិកាអស់ជិត ១០០លានដុល្លារអាមេរិកផងដែរ ទៅលើការធ្វើបដិភាគគម្រោងអភិវឌ្ឍន៍នានា។ សម្តេចបន្តថា គម្រោងអភិវឌ្ឍន៍នីមួយៗ សុទ្ធតែប៉ះពាល់ទៅលើប្រយោជន៍ប្រជាពលរដ្ឋ តែរាជរដ្ឋាភិបាលនៅតែមានប្រាក់សំណង ទៅលើពួកគាត់យ៉ាងសមរម្យ និងមិនឲ្យខ្វះខាតឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម