លោក គីម ជុងអ៊ុន ឡើងរថភ្លើងត្រឡប់ទៅកូរ៉េខាងជើងវិញហើយ ក្រោយការបើកជំនួបកំពូលលើកទីមួយជាមួយ លោក ពូទីន

(ម៉ូស្គូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងរថភ្លើងត្រឡប់ទៅកាន់​ប្រទេសរបស់លោកវិញហើយ ក្រោយការបើក​​កិច្ចប្រជុំកំពូលជាលើកដំបូងជាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅឯទីក្រុង Vladivostok ដោយនាឱកាសនោះ បានជជែក​ពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរនិងការកសាងសន្តិភាពនៅឧបទ្វីបកូរ៉េ ព្រមការរឹតចំណងទ្វេភាគី​។ នេះបើតាមការដកស្រង់ការ​ផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។

លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុង Vladivostok នៅតំបន់រុស្ស៊ីចុងបូព៌ា ក្រោយពីបានចូលរួមពិធីលាគ្នាមួយ ដែលចាប់ផ្តើម​កាលពីម៉ោង​០៣​​៖០០នាទីរសៀលថ្ងៃសុក្រ​នេះ (ម៉ោងនៅក្នុងតំបន់) ក្រោមការជូនដំណើរពីសំណាក់រដ្ឋមន្រ្តីអភិវឌ្ឍន៍តំបន់រុស្ស៊ី​ចុងបូព៌ា លោក Alexander Kozlov ដែលក្នុងអំឡុងពេល០៣ថ្ងៃនេះ បានដើរតួនាទីជាអ្នកទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់​​​លោក គីម។

គួរជម្រាបថា បើពុំមានឈប់នៅកន្លែងណាមួយក្នុងប្រទេសកូរ៉េខាងជើងទេនោះ រថភ្លើងរបស់លោក គីម ជុងអ៊ុន ត្រូវគេរំពឹងថានឹង​ត្រឡប់ទៅដល់រដ្ឋធានីព្យុងយ៉ាងវិញ នៅថ្ងៃសៅរ៍ស្អែកនេះ៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម