រថភ្លើងដែលថៃឱ្យកម្ពុជា បាននាំមកដល់ស្ថានីយនៅប៉ោយប៉ែតហើយ

(ភ្នំពេញ)៖ រថភ្លើងចំនួន៤ទូ ដែលរាជរដ្ឋាភិបាលថៃ បានឱ្យកម្ពុជានោះ បាននាំមកដល់ស្ថានីយរថភ្លើងនៅក្រុងប៉ោយប៉ែតហើយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

រថភ្លើងទាំង៤ទូនេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងប្រគល់ដោយផ្ទាល់ដៃជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២២ ខែមេសា សប្តាហ៍ក្រោយនេះ។ បន្ទាប់មកសម្តេ​តេជោ និងលោក ប្រាយុទ្ធ នឹងជិះរថភ្លើងរួមគ្នាឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដើម្បីជានិមិត្តរូបនៃការបើកដំណើរការផ្លូវដែករវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា រថភ្លើងដឹកអ្នកដំណើរ DMU (Diesel Multiple Unit) ដែលថៃប្រគល់ជូនកម្ពុជានេះ ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន។ ជាប្រភេទខ្សែរថភ្លើងដឹកអ្នកដំណើរមានចំនួន៤ទូ ដែលក្នុងមួយទូៗដឹកអ្នកដំណើរបាន៨០នាក់ ដែលរថភ្លើងចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់ផងដែរ៕





















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម