មហាយក្សចិនបញ្ចេញសព្វាវុធទំនើបៗថ្មីៗជាលើកដំបូង ក្នុងក្បួនព្យុហយាត្រាកងទ័ពជើងទឹក

(ប៉េកាំង)៖ ក្នុងកំឡុងការធ្វើព្យុហយាត្រាអបអរខួប ៧០ឆ្នាំ នៃថ្ងៃកំណើតទ័ពជើងទឹករបស់ខ្លួន​កាលពីថ្ងៃអង្គារម្សិលមិញ យោធាចិនបានបញ្ចេញនាវាពិឃាត និងនាវាមុជទឹកថ្មីៗជាលើកដំបូង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
ព្យុហយាត្រាខាងលើត្រូវបានរៀបចំឡើងនៅទីក្រុង គីងតាវ (Qingdao) ភាគខាងលិចប្រទេសចិន ជាមួយការចូលរួមពីនាវាទ័ពជើងទឹកសរុបចំនួន ៣២គ្រឿង ក្រោមការដឹកនាំក្បួនរបស់នាវាមុជទឹក ដំណើរការដោយថាមពលនុយក្លេអ៊ែរ និងមានបំពាក់មីស៊ីលផ្លោង ដែលមានទំហំធំ និងស៊េរីថ្មីចុងក្រោយគេបង្អស់នៃប្រភេទ Type-094។ ជាមួយគ្នានេះកងទ័ពជើងទឹកចិន ក៏បានបង្ហាញចេញ ជាសាធារណៈ​នូវនាវាពិឃាតស៊េរីថ្មីនៃប្រភេទ Type-055 ឈ្មោះ ណានឆាង (Nanchang) ដែលមានបំពាក់មីស៊ីលប្រដេញផងដែរ។
គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងតែរៀបចំព្រឹត្តិការណ៍មួយចំនួន ចាប់តាំងពីថ្ងៃទី២២ ដល់ទី២៥ ខែមេសានេះក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទ័ពជើងទឹករបស់ប្រទេសចិន ដែលមាននាវាយោធាបរទេសប្រមាណ ២០គ្រឿង មកចូលរួមក្នុងការធ្វើព្យុហយាត្រាផងដែរ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម