កម្ពុជាទទួលប្រយោជន៍ទាំងសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះ ក្រោយពេលស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រការពាររបស់អ៊ឺរ៉ុប

(ភ្នំពេញ)៖ លោកឧកញ៉ា ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel ដែលជាក្រុមហ៊ុនមួយល្បីឈ្មោះនៅកម្ពុជា កែច្នៃនិងនាំចេញស្ករត្នោតនោះ បានលើកឡើងថា កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ទាំងវិស័យសេដ្ឋកិច្ច និងបង្កើតនូវកិត្តិយស កេរ្តី៍ឈ្មោះលើឆាកអន្តរជាតិ ក្រោយពេលស្ករត្នោតខេត្តកំពង់ស្ពឺ ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រការពាររបស់សហគមន៍អឺរ៉ុប។
ប្រធានអគ្គនាយកក្រុមហ៊ុនរូបនេះបានលើកឡើងថា «ផលប្រយោជន៍ដែលបានមកពីការទទួលស្គាល់ផលិតផល ពីប្រទេសដទៃបែបនេះ គឺទទួលបានផ្ដល់ប្រយោជន៍ធំណាស់ គឺតាំងពីផ្នែកសេដ្ឋកិច្ច កិត្ដិយស កិត្ដិនាម របស់ប្រទេសកម្ពុជា ដែលគេស្គាល់តាមរយៈ ផលិតផលឆ្នើមទាំងនេះ»។
ឧកញ៉ា ហៃ លីអ៊ាង បានបន្ថែមថា នេះគឺជាផលប្រយោជន៍មួយ ទោះបីមិនបានដោយផ្ទាល់ ប៉ុន្ដែធ្វើឲ្យឈ្មោះប្រទេសកម្ពុជា គេស្គាល់ និងល្បីល្បាយ។ ឧកញ៉ាបានលើកជាឧទាហរណ៍ថា យើងគិតគ្រាន់តែម្រេចកំពតមួយ នៅពេលដែលគេទទួលស្គាល់ ជាផលិតផល សម្គាល់ភូមិសាស្ដ្រ គ្រាន់តែភ្ញៀវទេសចរ ដែលចង់ទៅមើលម្រេច វាមាន៥ ទៅ៦ម៉ឺននាក់ឯណោះ។
សូមជម្រាបថា ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលស្ករត្នោតកំពង់ស្ពឺ ត្រូវចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប កាលពីថ្ងៃទីទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។
កាលពីឆ្នាំ២០១៨ សមាគមស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតបានប្រមាណ៣៥០តោន ក្នុងនោះលក់ចេញតាមប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្ត (GI) មានប្រមាណ២០០តោន។
សូមជម្រាបថា ស្ករត្នោត កំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាល ដាក់បញ្ចូលជាផលិតសម្គាល់ ភូមិសាស្ត្រ (GI) នៅឆ្នាំ២០១០៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម