របាយការណ៍យូអិន៖ កងទ័ពអាមេរិក និងអាហ្វហ្គានីស្ថានធ្វើឲ្យជនស៊ីវិលបាត់បង់ជីវិត ច្រើនជាងក្រុមតាលីបង់ទៅទៀត
(កាប៊ុល)៖ របាយការណ៍មួយរបស់បេសកកម្មផ្ដល់ជំនួយ នៃអង្គការសហប្រជាជាតិ (UNAMA) បានបង្ហាញថា កងទ័ពអាមេរិក និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានសម្លាប់ជនស៊ីវិលច្រើនជាងក្រុមតាលីបង់ទៅទៀត នៅក្នុងប្រតិបត្តិការយោធា របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ខាងលើដដែល ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ២០១៩ កងទ័ពអាមេរិក និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានធ្លោយសម្លាប់ជនស៊ីវិល ៣០៥នាក់ ខណៈមនុស្ស ២២៧នាក់ត្រូវបានសម្លាប់ ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ ហើយជនស៊ីវិលភាគច្រើនស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស។
គួរបញ្ជាក់ថា បើតាម UNAMA កាលពីឆ្នាំ២០១៨ ជនស៊ីវិលសរុប ៣,៨០៤នាក់ បានបាត់បង់ជីវិត។ ចំណែកឯការចេញផ្សាយរបាយការណ៍របស់បេសកកម្ម កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាដកកងទ័ពរបស់ខ្លួន
ជាងពាក់កណ្ដាលនៃកងទ័ព ១៤,០០០នាក់ចេញពីអាហ្វហ្គានីស្ថាន៕

Comments