ប្រទេសចំនួន ៣៥ ជាប់ឈ្មោះក្នុងបញ្ជីប្រុងប្រយ័ត្នធ្វើដំណើររបស់អាមេរិក ដោយក្នុងនោះមានប្រទេសពីរស្ថិតនៅតំបន់អាស៊ាន

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិកបានធ្វើបច្ចុប្បន្នភាព លើការណែនាំចំពោះការធ្វើដំណើររបស់ពលរដ្ឋអាមេរិក ទៅកាន់បណ្ដាប្រទេសនានា នៅទូទាំងពិភពលោក ជាមួយការចាត់បញ្ចូលប្រទេសចំនួន ៣៥ ជាទីដែលពួកគេអាច ប្រឈមមុខនឹងហានិភ័យនៃការចាប់ពង្រត់ ឬការចាប់ខ្លួនជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០១៩។

ការចេញផ្សាយសេចក្ដីណែនាំ ពីការធ្វើដំណើររបស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងដោយផ្អែកលើសន្ទស្សន៍ហានិភ័យដូចជា ឧក្រិដ្ឋកម្ម ភេរវកម្ម ភាពចលាចល គ្រោះមហន្តរាយ និងហានិភ័យជាច្រើនទៀត។ ក្រសួងមួយនេះបន្ថែមថា ពលរដ្ឋអាមេរិកគួរតែមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរទៅកាន់តំបន់នានា នៅទូទាំងពិភពលោកព្រោះក្រុមភេរវករ ឬឧក្រិដ្ឋជននានា អាចនឹងចាប់ពួកគេជាចំណាប់ខ្មាំង ដើម្បីជម្រិតទារប្រាក់ ឬប្រើប្រាស់ក្នុងហេតុផល នយោបាយណាមួយ។

គួរបញ្ជាក់ថា ប្រទេសទាំង ៣៥ ដែលមាននៅក្នុងបញ្ជីរបស់សហរដ្ឋអាមេរិកមានដូចជា អាហ្វហ្គានីស្ថាន (Afghanistan), អាល់ហ្សេរី (Algeria), អង់ហ្គោឡា (Angola), បង់ក្លាដែស (Bangladesh), បួគីណាហ្វាសូ (Burkina Faso), កាម៉ឺរ៉ូន (Cameroon), សាធារណរដ្ឋអាហ្វ្រិកកណ្តាល (Central African Republic), កូឡុំប៊ី (Colombia), សាធាណរដ្ឋប្រជាធិបតេ្យប្រជាមានិតកុងហ្គោ (Democratic Republic of the Congo), អេត្យូពី (Ethiopia), ហៃទី (Haiti), អ៊ីរ៉ង់ (Iran), អ៊ីរ៉ាក់ (Iraq), កេនយ៉ា Kenya), លីបង់ Lebanon, លីប៊ី (Libya), ម៉ាឡេស៊ី (Malaysia), ម៉ាលី (Mali), ម៉ិចស៊ីកូ (Mexico), នីហ្សេ(Niger), នីហ្សេរីយ៉ា (Nigeria), ប៉ាគីស្ថាន (Pakistan), ប៉ាពួញូហ្គីណេ (Papua New Guinea), ហ្វីលីពីន (Philippines), រុស្ស៊ី (Russia), សូម៉ាលី (Somalia), ស៊ូដង់ខាងត្បូង (South Sudan), ស៊ូដង់ (Sudan), ស៊ីរី (Syria), ទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago), តួកគី (Turkey), អ៊ូហ្គាន់ដា (Uganda), អ៊ុយក្រែន (Ukraine តំបន់ភាគខាងកើតនៃប្រទេស) , វេណេស៊ុយអេឡា (Venezuela), និង យ៉េមែន (Yemen)៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម