សុន្ទរកថាគន្លឹះរបស់លោក ស៊ី ជិនពីង នាឱកាសបើក «វេទិកាខ្សែក្រវាត់ និងផ្លូវលើកទីពីរ» ក្នុងទីក្រុងប៉េកាំងនៃប្រទេសចិន
(ប៉េកាំង)៖ ក្នុងឱកាសនៃការបើកជាផ្លូវការវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីពីរ ដែលកំពុងប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៃប្រទេសចិននោះ លោកប្រធានាធិបតី ស៊ី ជិនពីង បានធ្វើការថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យ ទៅដល់បណ្តាថ្នាក់ដឹកនាំប្រទេស ភ្ញៀវកិត្តិយសទាំងអស់មកទូទាំងសកលោក អំពីសារៈសំខាន់ និងអត្ថន័យជារួមនៃការប្រារព្ធវេទិការួមគ្នានេះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CGTN នារសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩។
ចំពោះមុខអង្គពិធីទាំងមូលលោក ស៊ី ជិនពីង បានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ជាការលើកទិសដៅកសាងបណ្តាញហេដ្ឋរចនាសម្ព័ន្ធ និងពាណិជ្ជកម្ម ហើយការចូលរួមក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវនេះ បានជួយបើកចំហនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសកល។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានឈរលើគោលការណ៍នៃភាពស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសម្រេចបាននូវលទ្ធផលឈ្នះៗ និងការអភិវឌ្ឍជារួម។
ប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានសង្កត់ធ្ងន់បន្ថែមទៀតផងដែរថា គោលការណ៍នៃការពិគ្រោះយោបល់ដ៏ទូលំទូលាយ ការរួបរួមគ្នា និងការចែករំលែកផលប្រយោជន៍ គួរតែត្រូវបានលើកឡើង ហើយក៏ត្រូវធ្វើការបើកចំហ និងគោរពតាមវិធីសាស្ត្របៃតង និងស្អាតផងដែរ។ បន្ថែមពីនេះគ្រប់គ្នាត្រូវសម្រេចឲ្យបាននូវគោលបំណង នៃការអភិវឌ្ឍប្រកបដោយស្តង់ដារខ្ពស់ ទៅលើជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍដែលប្រកបដោយចីរភាពថែមទៀត។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង ក៏បានធ្វើការសន្យាផងដែរក្នុងនាមជាមេដឹកនាំនៃប្រទេសចិន ដើម្បីធ្វើការជាមួយដៃគូនៃទីក្រុងប្រកបដោយនិរន្តរភាពនានា និងការចូលរួមសម្ព័ន្ធភាពគ្នាជាលក្ខណៈអន្តរជាតិ សម្រាប់ការអភិវឌ្ឍបៃតង ស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោក ស៊ី ក៏បានលើកឡើងនៅមុននេះដែរថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនមែនជារបស់ចិនផ្តាច់មុននោះឡើយ ដោយបណ្តាប្រទេសនានានៅលើពិភពលោក ត្រូវបានស្វាគមន៍ដើម្បីកសាងអនាគតរួម៕

Comments