សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការបើកបរដោយត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

តាមរយៈ Facebook នៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅសល់តែ៨ថ្ងៃទៀត ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានមកដល់។ ស្រុកទេសមានសុខសន្តិភាពជនរួមជាតិ ក៏មានឱកាសបានសប្បាយរីករាយ ក្នុងការធ្វើដំណើរទៅកំសាន្តទីជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេសដោយសេរី។

សម្តេចបានបន្តថា ឆ្នាំនេះនៅតាមបណ្តាខេត្តនានា ក៏មានរៀបចំកម្មវិធីសង្រ្កាន្តអបអរសាទរឆ្នាំថ្មី ដើម្បីផ្តល់នូវការកំសាន្តរីករាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ ហើយជាពិសេសទៀតនោះ គឺប្រជាពលរដ្ឋ និងកម្មករកម្មការនីអាចជិះឡានក្រុងពីភ្នំពេញទៅកាន់ខេត្ត ឬពីខេត្តមកភ្នំពេញវិញចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ដោយមិនបង់ប្រាក់ទៀត។ សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តចំនួន ១២០គ្រឿងរួចស្រេចហើយ។

សម្តេចបានក្រើនរម្លឹកថា៖ «សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសកូនក្មួយយុវជន បើកបរគោរពច្បាប់ចរាចរណ៍ កុំបើកវ៉ាប្រជែងយកលឿនតែម្នាក់ឯង ដែលអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផងដែលធ្វើអោយយើងសោកស្តាយអស់មួយជីវិត ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំថ្មី។ សុំជូនពរបងប្អូន និងកូនក្មួយធ្វើដំណើរមានសុខសុវត្ថិភាពគ្រប់ទីកន្លែង នឹងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍»។

សូមបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាទម្លាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរម្តងៗ ប្រជាពលរដ្ឋជាច្រើន តែងធ្វើដំណើរកម្សាន្តនិងទៅលេងស្រុកកំណើតជាបន្តបន្ទាប់៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម