សេចក្ដីរាយការណ៍៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះ

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈប្រទេសទាំង២ សុទ្ធតែកំពុងជាប់ទណ្ឌកម្មអាមេរិកជុំវិញការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩។

យោងតាម IRNA លោក Zarif ធ្វើការកត់សម្គាល់ពីដំណើរទស្សនិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើង នៅក្នុងបទ សម្ភាសន៍មួយដែលចុះផ្សាយនៅលើគេហទំព័រសារព័ត៌មានរដ្ឋមួយនេះកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែគម្រោងដំណើរទស្សនកិច្ច នេះមិនទាន់ត្រូវបានបញ្ជាក់ពីពេលវេលាជាក់នោះទេ។

គួរជម្រាបថា កាលពីខែសីហា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong-ho បានបំពេញដំណើរទស្សន​កិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយក៏បានជួបពិភាក្សាងារជាមួយលោក Zarif និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ផងដែរ។ កូរ៉េខាងជើង និងអ៊ីរ៉ង់ត្រូវបានគេសង្ស័យថាបានលួចលាក់ផ្ទេរបរិក្ខា និងបច្ចេកវិទ្យាមីស៊ីលឱ្យគ្នា ជាពិសេស នៅអំឡុងសម័យសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨)៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម