កងទ័ពអវកាសដែលលោក ដូណាល់ ត្រាំ បង្កើតឡើង គឺជាការត្រៀមទប់ទល់ឥទ្ធិពលចិនឲ្យហើយ

(អាស៊ី)៖ សហរដ្ឋអាមេរិកត្រូវតែត្រៀមលក្ខណៈឲ្យបានរឹងមាំ ដើម្បីទប់ទល់នឹងការគំរាមកំហែងក្នុងទីអវកាសពីសំណាក់ចិន និងរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Asia Times នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

កងកម្លាំងយោធាអវកាសដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ រៀបចំបង្កើតឡើងនោះ គឺជារឿងចាំបាច់បំផុត ដើម្បីរក្សាការពារផ្កាយរណបរបស់សហរដ្ឋអាមេរិក ពីការវាយប្រហារដោយសព្វាវុធរបស់រុស្ស៊ី ឬក៏ចិន។ លោក ត្រាំ កាលពីខែកុម្ភៈ កន្លងទៅ បានចេញបទបញ្ជាប្រតិបត្តិមួយ ឲ្យក្រសួងការពារជាតិអាមេរិករៀបចំ​បង្កើតកងទ័ពអវកាស ក្រោមគោលដៅធានារក្សា ក៏ដូចជាពង្រីកអំណាចគ្រប់គ្រងរបស់អាមេរិក នៅក្នុងទីអវកាស។

ខណៈប្រទេសទាំងពីរខាងលើ ជាពិសេសគឺចិនតែម្តង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានបង្ហាញភាពជឿនលឿនទៅមុខខ្លាំងក្នុងវិស័យ យោធាផ្នែកទីអវកាស ក្នុងនោះរួមទាំងការអភិវឌ្ឍអាវុធនានា ដែលអាចប្រឆាំងឧបករណ៍ក្នុងទីអវកាស និងការធ្វើប្រតិបត្តិការ​ផ្កាយរណបទំនើបៗ កងអង្គភាពយោធាថ្មីនេះ គឺជាសមាសធាតុដ៏សំខាន់ប្រសិនបើសហរដ្ឋអាមេរិក ចង់ទប់ទល់ឲ្យបានទាន់ពេល ចំពោះគូប្រជែងនៅទីអវកាស។

គួរជម្រាបថា ការលេចឡើងនៃសព្វាវុធអាវុធអាចកម្ទេចផ្កាយ និងការធ្វើសង្រ្គាមផ្នែកអេឡិចត្រូនិច សុទ្ធតែស្ថិតក្នុងការចំណោម ទំនោរ ដែលកំពុងកែប្រែនូវតុល្យភាពអំណាចក្នុងទីអវកាស និងបង្កជាបញ្ហាប្រឈមដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដែលធ្លាប់ តែជា ប្រទេសមានអំណាចជាងគេបង្អស់នៅក្នុងលំហអវកាស៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម