នាវាពិឃាត និងដឹកប្រេងរបស់រុស្ស៊ីបីគ្រឿង ធ្វើដំណើរមកដល់កំពង់ផែទីក្រុងម៉ានីល

(ម៉ានីល)៖ នាវាពិឃាត ០២គ្រឿង និងនាវាដឹកប្រេងមួយគ្រឿងរបស់រុស្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសហ្វីលីពីនហើយនៅថ្ងៃចន្ទនេះ ដោយស្ថិតនៅក្នុងគោលដៅ ពង្រឹងចំណងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

បើតាមទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន នាវាពិឃាត អ៊ែដមើរ៉ាល់ ត្រាយបាត់ស៍ (Admiral Tributs) និង វីណូក្រាដូវ (Vinogradov) ដែលជាប្រភេទនាវាប្រឆាំងនាវាមុជទឹក និងនាវាដឹកប្រេង អ៊ែដមើរ៉ាល់ អ៊ឺគូត (Admiral Irkut) បានមកដល់កំពង់ផែទីក្រុងម៉ានីល នៅព្រឹកថ្ងៃចន្ទនេះ ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចសុច្ឆ័ន្ទៈ។ ម្យ៉ាងវិញទៀត នេះគឺជាលើកទី២ហើយនៅក្នុងឆ្នាំ២០១៩នេះ ដែលនាវារុស្ស៊ីចូលសំចតនៅឯកំពង់ផែហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២។

គួរបញ្ជាក់ថា ការមកដល់របស់នាវារុស្ស៊ីខាងលើ កើតមានឡើងតែប៉ុន្មានខែប៉ុណ្ណោះ មុននឹងទីក្រុងម៉ូស្គូ និងទីក្រុងម៉ានីលត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង នៃកិច្ចសហការលើផ្ទៃសមុទ្រមួយ នៅខែកក្កដាខាងមុខនេះ ដោយក្នុងនោះក៏មានទាំងការធ្វើសមយុទ្ធយោធារួមគ្នាផងដែរ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម