កូរ៉េខាងជើងបាញ់សាកល្បងអាវុធសារជាថ្មី ក្រោយប្រាប់ឱ្យអាមេរិកប្ដូរឥរិយាបថ

(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីមួយ ក្រោមការបញ្ជា និងត្រួតពិនិត្យដោយ ផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន ដែលបានចាត់ទុកថាការធ្វើតេស្ដនេះគឺពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍ វិស័យយោធារបស់ខ្លួន។ នេះបើតាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ទៀតថាការធ្វើតេស្ដអាវុធថ្មីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ម្សិលមិញ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាវាគឺជាប្រភេទអាវុធអ្វីនោះទេ ដោយគ្រាន់តែឱ្យដឹងថាវាជាប្រភេទអាវុធ ដែលសាកសមទៅនឹងក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានថាមពល។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបំផុតដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បញ្ជា និងត្រួតពិនិត្យការបាញ់ សាកល្បងអាវុធចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨មក។ តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាការធ្វើតេស្ដនេះកើតមាន ឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាងប្រាប់ឱ្យសហរដ្ឋអាមេរិកកែប្រែឥរិយាបថបច្ចុប្បន្ន បើសិនជាចង់ឱ្យកិច្ចចរចានៅតែបន្តធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ ទទួលបរាជ័យ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម