រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋកុំដាក់សំរាមតាមផ្លូវសាធារណៈ និងទុកសំរាមរបស់ខ្លួនឲ្យបានត្រូវ ខណៈកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ឈប់សម្រាក៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់លំនៅឋានក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៧ ខែមេសា ឆ្នាំ២០១៩ ដោយសូមរក្សាការទុកដាក់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន។

ការអំពាវនាវដោយសារតែ នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ខាងមុខនេះ បងប្អូនកម្មករ-កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រីត្រូវបានឈប់សម្រាក និងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ។ ដូច្នេះ ក្នុងអំឡុងពេលការឈប់សម្រាកខាងមុខនេះ ការផ្តល់សេវាសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ នឹងត្រូវបានអនុវត្តមិនបានពេញលេញទេ នៅក្នុងរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមចំណែកថែរក្សាអនាម័យបរិស្ថានរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរជាមិនខាន៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម