កម្ពុជាទទួលបានរង្វាន់ ៣ប្រភេទ ពីសមាគមទេសចរណ៍អាស៊ាន

(ភ្នំពេញ)៖ បេក្ខភាពបីរូបរបស់កម្ពុជា ត្រូវបានជ្រើសរើសដោយគណៈកម្មការទាំង ១០ប្រទេស របស់សមាគទេសចរណ៍អាស៊ាន ដើម្បីទទួលរង្វាន់ល្អបំផុតឆ្នាំ២០១៩ របស់សមាគមទេសចរណ៍អាស៊ាន (ASEAN Award for Excellence 2019)។

ពិធីប្រគល់រង្វាន់ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាទេសចរណ៍ របស់ប្រទេសម៉ាឡេស៊ី ប្រធានសមាគមទេសចរណ៍នៃបណ្តាប្រទេសអាស៊ាន និងក្រុមហ៊ុនអាកាសចរ។

រង្វាន់ដែលកម្ពុជាទទួលបានពីសមាគមទេសចរណ៍អាស៊ាន រួមមាន៖

១៖ រង្វាន់សម្រាប់ការសរសេរអត្ថបទទេសចរណ៍ល្អបំផុត (Best ASEAN Travel Article) ដែលបានទៅលើទស្សនាវដ្តីទេសចរណ៍កម្ពុជា (Cambodia Tourism Magazine)
២៖ រង្វាន់សម្រាប់ការថតរូបល្អបំផុត (Best ASEAN Tourism Photo) ដែលបានទៅលើលោក សួង ម៉ារឌី អ្នកថតរូបអាជីព
៣៖ រង្វាន់ល្អបំផុតសម្រាប់កិច្ចខិតខំប្រឹងប្រែងថែរក្សាវប្បធម៌ (Best ASEAN Cultural Preservation Effort) ដែលបានទៅលើលោក ម៉ៅ សុខនី ស្ថាបត្យករនៃជាអាជ្ញាធរជាតិអប្សរា៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម