ស្អែកនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ធ្វើសន្និសីទកាសែត អំពីការបង្រ្កាបឱសថជំនួយផ្លូវភេទខុសច្បាប់
(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) នឹងរៀបចំសន្និសីទមួយ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ ដើម្បីបង្ហាញអំពីការចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ និងរឹបអូសបានឱសថខុសច្បាប់ជាច្រើនប្រភេទមានជាអាទិ ឱសថជំនួយផ្លូវភេទខុសច្បាប់។
សន្និសីទខាងលើនេះ នឹងធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃ អាគារ “V” គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៅវេលាម៉ោង៨៖០០នាទី ព្រឹក។
សន្និសីទនេះ នឹងបង្ហាញអំពីការចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរ និងរឹបអូសបានឱសថខុសច្បាប់ជាច្រើនប្រភេទមានជាអាទិ ឱសថជំនួយផ្លូវភេទ ឱសថបង្កើនអារម្មណ៍ផ្លូវភេទ បង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) ឱសថមិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឲ្យនាំចូល ឱសថហួសកាលបរិច្ឆេទកំណត់ និងឱសថជាច្រើនប្រភេទផ្សេងទៀត ដែលត្រូវបានហាមឃាត់ដោយច្បាប់៕
ខាងក្រោមនេះជាសេចក្តីប្រកាស របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម៖

Comments