ចិន៖ រោងចក្រគីមីដែលផ្ទុះ និងផ្តាច់ជីវិតមនុស្ស៧៨នាក់ នឹងត្រូវបិទជាស្ថាពរ!

(ប៉េកាំង)៖ នៅទីបំផុតអាជ្ញាធរចិនបានសម្រេចថា នឹងបិទតំបន់រោងចក្រគីមីដែលបានផ្ទុះ និងបង្កឲ្យ​មនុស្ស ៧៨នាក់ស្លាប់ ព្រមទាំងរាប់រយនាក់ទៀតរងរបួសនោះហើយ ខណៈវាត្រូវបានចាត់ទុកជា​សោកនាដកម្ម ដែលបានបង្កឲ្យមនុស្សស្លាប់ច្រើនបំផុត នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាម​ការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

ការផ្ទុះខាងលើនេះ បានកើតមានឡើងនៅក្នុងទីក្រុងយ៉ាងចេង (Yangcheng) នៃខេត្តជាំងស៊ូ (Jiangsu) ភាគខាងកើតប្រទេសចិន ហើយការផ្ទុះនោះមិនត្រឹមតែបានធ្វើខូចខាតរោងចក្រ​ទាំងមូលនោះឡើយ ដោយសូម្បីតែប្រជាជនរស់នៅជុំវិញនោះ ក៏ត្រូវបានជម្លៀសទៅ​រកកន្លែងមានសុវត្ថិភាពផងដែរ ពីព្រោះផ្ទះសម្បែងរបស់ពួកគេបានរងការខូចខាត និងវាយប្រហារដោយសារធាតុពុល ដែលសាយភាពចេញពីរោងចក្រឆេះនោះថែមទៀត។

គួរបញ្ជាក់ថា ការសម្រេចចិត្តបិទតំបន់ឧស្សាហកម្មខាងលើនេះ ត្រូវបានផ្សព្វផ្សាយ​ដោយ​អាជ្ញាធរខេត្ត Jiangsu តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ CCTV តែម្តង ដែលវាបានកើតមានឡើង​តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញបញ្ជាឲ្យមានការត្រួតពិនិត្យ​នូវ​រាល់ប្រព័ន្ធសុវត្ថិភាពទាំងអស់នៅក្នុងរោងចក្រឧស្សាហកម្ម ជាពិសេសរោងចក្រផលិតផលិតផលគីម ដើម្បីធានាឲ្យបាននូវសុវត្ថិភាពជាចម្បង ហើយការស៊ើបរកការពិតជុំវិញករណីផ្ទុះកាលពីខែមីនា គឺកំពុងតែប្រព្រឹត្តទៅនៅឡើយ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម