អាមេរិកកំពុងសម្លឹងមើលប្រទេសចំនួន៥ថ្មី ដើម្បីពង្រីកការលក់យន្តហោះចម្បាំងដ៏ទំនើប F-35 ថែមទៀត

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កំពុងពិចារណាពង្រីកការលក់យន្តហោះចម្បាំង F-35 ដែលផលិតឡើងដោយក្រុមហ៊ុនអាមេរិក Lockheed Martin ទៅឲ្យប្រទេសចំនួន០៥ផ្សេងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

បើតាមលោក Mathias Winter ជានាយកកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 របស់ក្រសួងការពារជាតិអាមេរិក បានឲ្យដឹងថា ប្រទេសទាំង០៥ ដែលអាចជាអតិថិជនថ្មីនៃយន្តហោះ F-35 រួមមាន សិង្ហបុរី ក្រិច រ៉ូម៉ានី អេស៉្បាញ និងប៉ូឡូញ។ ជាមួយគ្នានេះដែរ សម្ព័ន្ធមិត្តដទៃទៀតរបស់អាមេរិកដូចជា ហ្វាំងឡង់ ស្វីស និងអេមីរ៉ាត់អារ៉ាប់រួម ជាដើមនោះ សុទ្ធតែបានពិចារណាទិញយន្តហោះចម្បាំងដ៏ទំនើបនេះ។

គួរជម្រាបថា កាលពីឆ្នាំមុន ចំណូលនៃការលក់សព្វាវុធរបស់អាមេរិក​បានកើន១៣ភាគរយ គឺឡើងដល់១៩២.៣ពាន់លានដុល្លារ ខណៈ​ក្នុងឆ្នាំដដែលនេះ ក្រុមហ៊ុន Lockheed Martin បានប្រគល់យន្តហោះចម្បាំង F-35 សរុបចំនួន៩១គ្រឿងឲ្យអាមេរិកផ្ទាល់ ព្រមទាំងសម្ព័ន្ធមិត្តឯទៀតៗរបស់ទីក្រុងវ៉ាស៊ីនតោន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម