អាជ្ញាធរវេណេស៊ុយអេឡាចាប់ផ្តើមចំណាត់ការតាមនីតិវិធី លើមេបក្សប្រឆាំង Guaido ក្រោយការដកអភ័យឯកសិទ្ធិសភា
(ការ៉ាកាស់)៖ ក្រោយពីដកអភ័យឯកសិទ្ធិរួចហើយ ទីបំផុតអាជ្ញាធរវេណេស៊ុយអេឡា បានបើកសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដើម្បីចាប់ផ្តើមចាត់ការមេបក្សប្រឆាំងរូបនេះ ទៅតាមនីតិវីធីច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។
លោក ហ្គាស៊ីយ៉ា ហ្ស៊ែរប៉ា (Garcia Zerpa) ប្រធានគណៈកម្មាធិការយុត្តិធម៌ នៃសភាធម្មនុញ្ញវេណេស៊ុយអេឡាបាននិយាយដូច្នេះថា«ប្រព័ន្ធយុត្តិធម៌វេណេស៊ុយអេឡា នឹងធ្វើការសម្រេចចិត្តក្នុងសំណុំរឿងលោក Guaido ដោយឈរលើភស្តុតាងពាក់ព័ន្ធនានា ហើយលោកក៏នឹងមានសិទ្ធិការពារខ្លួនដែរ។ តែភាពយុត្តិធម៌នឹងលេចឡើង ហើយលោកនឹងត្រូវតបស្នងនូវអ្វីដែលរូបលោកបានធ្វើ ពោលគឺសម្រាប់ការក្បត់នឹងប្រទេសជាតិរបស់ខ្លួន»។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ សភាធម្មនុញ្ញវេណេស៊ុយអេឡា បានសម្រេចដកអភ័យឯកសិទ្ធិរបស់លោក Guaido ដែលជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយបក្សប្រឆាំង ដោយសារតែល្មើសនឹងបទបញ្ជាហាមចេញពីប្រទេស កាលពីអំឡុងខែមករា និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀត។
គួរជម្រាបថា កាលពីថ្ងៃទី០៥ ខែមករា លោក Guaido បានជាប់ឆ្នោតជាប្រធានរដ្ឋសភា ដែលស្ថាប័នរដ្ឋាភិបាលដទៃទៀតនៅក្នុងប្រទេសវេណេស៊ុយអេឡាមិនបានផ្តល់ការទទួលស្គាល់នោះឡើយ ចាប់តាំងពីឆ្នាំ២០១៦មក។ តុលាការកំពូលវេណេស៊ុយអេឡា បានសម្រេចទាត់ចោលការជាប់ឆ្នោតនេះរបស់លោក នៅ០២ថ្ងៃក្រោយពីលោក Guaido បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ដែលជាហេតុបង្កឲ្យប្រទេសអាមេរិកឡាទីនមួយនេះ ធ្លាក់ផុងក្នុងវិបត្តិនយោបាយដ៏តានតឹង៕

Comments