ទីបំផុតចៅក្រមនៃតុលាការអន្តរជាតិ ICC ត្រូវអាមេរិកលុបចោលទិដ្ឋាការ ព្រោះតែហ៊ានស៊ើបបទឧក្រិដ្ឋកម្មសង្គ្រាមអាមេរិក នៅអាហ្វហ្គានីស្ថាន!

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តលុបចោល ទិដ្ឋាការចូលមកក្នុងទឹកដីមហាអំណាចលេខ ១ មួយនេះ សម្រាប់រដ្ឋអាជ្ញានៃតុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី ហ្វាតូ ប៊ិនសួដា (Fatou Bensouda) ហើយ ដោយសារតែការស៊ើបអង្កេតជុំវិញឧក្រិដ្ឋកម្ម សង្រ្គាមប្រព្រឹត្តដោយយោធាអាមេរិក ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើរបស់ក្រសួងការបរទេសអាមេរិក ធ្វើឡើងជាការឆ្លើយតបទៅនឹងលោកស្រី Bensouda ដែល កំពុងដឹកនាំការស៊ើបអង្កេតលើបទឧក្រិដ្ឋសង្រ្គាម ដែលត្រូវបានគេចោទថា ប្រព្រឹត្តដោយយោធាអាមេរិក និងយោធាសម្ព័ន្ធមិត្ត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បន្ថែមពីលើនេះ ការលុបចោលទិដ្ឋាការនេះទៀតសោត ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រី ការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងលុបចោល រាល់ទិដ្ឋាការចូលក្នុងប្រទេស សម្រាប់បុគ្គលិកទាំងអស់របស់ ICC បើនៅតែបន្តស៊ើបអង្កេតប្រឆាំងអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ជាពិសេសគឺប្រទេសអ៊ីស្រាអែលទៀតនោះ។
គួរជម្រាបថា របាយការណ៍មួយរបស់ ICC ចេញផ្សាយកាលពីឆ្នាំ២០១៦ បានឱ្យដឹងថា មានមូលដ្ឋានសមហេតុផលដែលអាចជឿជាក់បានថា យោធាអាមេរិក បានប្រព្រឹត្តអំពើទារុណកម្មជាសំងាត់ នៅតាមមន្ទីរឃុំឃំាងជាច្រើន ដែលប្រតិបត្តិដោយ CIA ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈរដ្ឋាភិបាលកាប៊ុល និងក្រុមតាលីបង់ក៏ត្រូវបានចោទប្រកាន់ដែរថា បានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម