រុស្ស៊ីបញ្ជូនយន្តហោះអង្កេតនាវាមុជទឹក Il-38 ហោះពីលើសមុទ្រជប៉ុន ក្រោមការអង្កេតពីយន្តហោះចម្បាំងជប៉ុន និងកូរ៉េខាងត្បូង

(ម៉ូស្គូ)៖ រុស្ស៊ីបានបញ្ជូនយន្តហោះមួយគ្រឿងធុន Il-38 ដែលជាប្រភេទយន្តហោះប្រឆាំងនាវាមុជទឹក ពីកងអង្គភាពប្រចាំប៉ាស៊ីហ្វិក ឲ្យទៅធ្វើការហោះហើរលើសមុទ្រជប៉ុន ដែលបណ្តាលឲ្យមានប្រតិកម្មពីកូរ៉េខាងត្បូង និងជប៉ុន តាមរយៈការបញ្ជូនយន្តហោះចម្បាំង មកហោះតាមអង្កេតមើល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០១៩។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នាថ្ងៃសុក្រសប្តាហ៍នេះ យន្តហោះប្រឆាំងនាវាមុជទឹក Il-38 មកពីកងអង្គភាពយោធារុស្ស៊ីប្រចាំមហាសមុទ្រប៉ាស៊ីហ្វិក បានធ្វើបេសកកម្មជាប្រចាំមួយ នៅក្នុងដែនអាកាសអន្តរជាតិពីខាងលើផ្ទៃសមុទ្រជប៉ុន ហើយក្នុងអំឡុងពេលហោះបំពេញបេសកកម្មនោះ ក៏មានការតាមឃ្លាំមើលពីយន្តហោះចម្បាំង F-16 របស់កូរ៉េខាងត្បូង ព្រមទាំងយន្តហោះ F-15 របស់ជប៉ុនផងដែរ។

គួរជម្រាបថា បើតាមការបញ្ជាក់ពីយោធារុស្ស៊ី រាល់ប្រតិបត្តិការហោះហើររបស់ខ្លួនទាំងអស់ សុទ្ធតែបានប្រព្រឹត្តទៅដោយគោរពតាមច្បាប់អន្តរជាតិ ស្តីពីការប្រើប្រាស់ដែនអាកាស ដោយក្នុងអំឡុងពេលនៃការធ្វើបេសកកម្មទាំងនេះ យន្តហោះរបស់រុស្ស៊ីមិន បានឆ្លងចូលទៅដល់អាកាសជាកម្មសិទ្ធិ នៃប្រទេសណាមួយឡើយ៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម