រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Nielsen ប្រកាសលាលែងចេញពីតំណែងហើយ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kirstjen Nielsen ដែលជាអ្នកអនុវត្តតាម គោលនយោបាយព្រំដែនដ៏ចម្រូងចម្រាស់របស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានសម្រេចចិត្តលាលែងចេញពី តំណែងហើយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងលិខិតលាលែងពីតំណែង លោកស្រី Nielsen មិនបានប្រាប់ពីហេតុផលនៃការសម្រេចចិត្តរបស់លោកស្រី នោះទេ ដោយគ្រាន់តែបញ្ជាក់ថាវាដល់ពេលដែលត្រូវចាកចេញ។ ដោយឡែក លោក ដូណាល់ ត្រាំ ក៏បានបង្ហោះ សារនៅលើ Twitter ដែរជាមួយការប្រកាសតែងតាំងស្នងការគយ និងការពារព្រំដែន លោក Kevin McAleenan ឱ្យកាន់តំណែងជំនួសលោកស្រី Nielsen ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែពីតំណែងរបស់លោកស្រី Kirstjen Nielsen កើតមានឡើងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចមួយទៅកាន់តំបន់ព្រំដែនភាគខាងត្បូង។ លោកស្រី បាន ចូលរួមជាមួយរដ្ឋបាលលោកត្រាំ នៅខែមករា ឆ្នាំ២០១៧ និងបានឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ជំនួសលោក John Kelly នៅចុងឆ្នាំ២០១៧៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម