ប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 មួយគ្រឿងទៀតនឹងត្រូវដឹកទៅឲ្យចិនមុនកាលកំណត់!

(ប៉េកាំង)៖ ចិនអាចនឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 គ្រឿងទីពីរ ពីប្រទេសរុស្ស៊ីនារដូវក្តៅនេះ ក្រោយទីក្រុងប៉េកាំងបានចុះកិច្ចសន្យាតម្លៃ «០៣ពាន់លានដុល្លារ» ដើម្បីទិញប្រព័ន្ធមីស៊ីលនេះសរុបទាំងអស់ចំនួន ០៦គ្រឿង កាលពីឆ្នាំ២០១៥ ជាមួយទីក្រុងម៉ូស្គូ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Diplomat ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩។

បើតាមសារព័ត៌មាន The Diplomat ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 Triumf គ្រឿងទីពីរនឹងត្រូវប្រគល់ឲ្យដល់ដៃរបស់ កងកម្លាំងគ្រាប់រ៉ុក្កែតនៃយោធាចិន នៅខែកក្កដាខាងមុខ ពោលគឺ០៥ខែមុនការគ្រោងទុក។ យ៉ាងណាមិញសេចក្តីរាយការណ៍ នេះមិនទាន់មានការទទួលស្គាល់ពីក្រសួងការពារជាតិរុស្ស៊ី ឬក៏ចិននៅឡើយទេ។

គួរជម្រាបថា ប្រព័ន្ធ S-400 ដំបូងបំផុតរបស់ចិនត្រូវបានរុស្ស៊ីប្រគល់ឲ្យកាលពីខែឧសភា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានបញ្ជូនទៅកាន់រុស្ស៊ីវិញនៅពាក់កណ្តាលផ្លូវ ក្រោយកប៉ាល់ដែលដឹកជញ្ជូនវា បានជួបជាមួយព្យុះភ្លៀងដ៏ខ្លាំង នៅត្រង់ច្រកសមុទ្រ អ៊ីងគ៍លីសឆានែល (English Channel) ដែលជាហេតុបង្កឲ្យបរិក្ខាមួយចំនួន របស់ប្រព័ន្ធមីស៊ីលការពារអាកាសនេះរងការខូចខាត៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម