លទ្ធផលបឋម៖ តារាកំប្លែងលោក Zelenskiy ឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែនជុំទី១

(អ៊ុយក្រែន)៖ តារាកំប្លែងអ៊ុយក្រែនដែលគ្មានបទពិសោធន៍ខាងនយោបាយទាល់តែសោះ លោក Volodymyr Zelenskiy បានទទួលជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទីមួយនៅប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ។ នេះបើតាមលទ្ធផលបោះឆ្នោតបឋមដកស្រង់ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។

យោងតាមលទ្ធផលបឋម លោក Volodymyr Zelenskiy ទទួលបានសំឡេងគាំទ្រ៣០.៤ភាគរយ ខណៈប្រធានាធិបតី បច្ចុប្បន្នលោក Petro Poroshenko ទទួលបានសំឡេងគាំទ្រ១៧.៨ភាគរយ។ ចំណែកឯ អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Tymoshenko ត្រូវបានជម្រុះចេញពីការបោះឆ្នោតជុំទីមួយនេះដោយមានសំឡេងគាំទ្រ១៤.២ភាគរយ។

គួបញ្ជាក់ថា បើសិនជាលទ្ធផលខាងលើមិនប្រែប្រួល លោក Volodymyr Zelenskiy និងលោក Petro Poroshenko ដែលសុទ្ធសឹងតែមានទំនោរទៅរកសហភាពអឺរ៉ុបនឹងក្លាយជាបេក្ខជនតែ២រូបគត់ក្នុងចំណោមបេក្ខជនប្រធានាធិបតីសរុប៣៩នាក់​ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងគ្នាសាជាថ្មី នៅក្នុងការបោះឆ្នោតជុំ២ នៅថ្ងៃទី២១ ខែមេសាខាងមុខនេះ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម