គ្រាន់តែបួនខែដើមឆ្នាំ២០១៩ វៀតណាមរកចំណូលបាន «១.៤ពាន់លានដុល្លារ» ពីការនាំចេញបន្លែ-ផ្លែឈើទៅបរទេស

(ហាណូយ)៖ រយៈពេល ០៤ខែកន្លងមកនេះប្រទេសវៀតណាមរកចំណូលបានជិត ១.៤ពាន់លានដុល្លារពីការនាំចេញបន្លែ និងផ្លែឈើទៅក្រៅប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

ក្នុងនោះប្រទេសដែលទិញចូលបន្លែ-ផ្លែឈើ របស់វៀតណាមច្រើនជាងគេបង្អស់គឺចិន ដោយបន្ទាប់មករួមមានដូចជា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនជាដើម។ ទន្ទឹមគ្នានេះ ក្នុងកំឡុងពេល ០៤ខែដំបូងនៃឆ្នាំ២០១៩ វៀតណាមក៏បានចំណាយ ៦៤៩លានដុល្លារ​ទៅលើការនាំចូលបន្លែ និងផ្លែឈើពីក្រៅប្រទេសមកវិញផងដែរ ដែលប្រទេសផ្គត់ផ្គង់ធំជាងគេគឺថៃ និងចិន។

គួរជម្រាបថា ចំណូលពីការនាំចេញផលិតផលបន្លែ-ផ្លែឈើក្នុងឆ្នាំ២០១៨ របស់វៀតណាម គឺមានចំនួនជិត ៣.៤ពាន់លានដុល្លារ ខណៈជាង១.៧ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់ការនាំចូលផលិតផលទាំងនេះ មកបំពេញតម្រូវការក្នុងស្រុកវិញ។ ដោយឡែកក្នុងឆ្នាំនេះ វៀតណាមមានគោលដៅរកចំណូលឲ្យបាន ៤.២ពាន់លានដុល្លារ ពីការលក់បន្លែ និងផ្លែឈើទៅបរទេស៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម