ស្ត្រីម្នាក់យកពងមាន់គប់នាយករដ្ឋមន្ត្រីអូស្ត្រាលី ពេលលោកកំពុងឃោសនារកសំឡេងឆ្នោត

(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) ត្រូវបានស្រ្តីម្នាក់យកពងមាន់គប់ ក្នុងអំឡុងពេលឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។

ស្របពេលដែលលោក Morrison កំពុងឈរសំណេះសំណាលជាមួយសមាជិក នៃសមាគមស្រ្តីរស់នៅតាមទីជនបទ CWA នៅ ក្រុង Albury ស្រាប់ តែស្រ្តីម្នាក់មានវ័យខ្ទង់ ២៥ឆ្នាំបានដើរមកពីខ្នងក្រោយ ហើយយកពងមាន់ចោលមកលើក្បាលលោក Morrison ប៉ុន្តែស៊ុតមាន់នោះ ក៏បានខ្ទាតផ្លាតចេញដោយមិនបានបែកឡើយ។ រីឯស្រ្តីដែលបានគប់ពងមាន់នោះ ក៏ត្រូវបានក្រុមសន្តិសុខចាប់ខ្លួន ហើយត្រូវបានប្រគល់បន្តទៅឲ្យប៉ូលិសផងដែ។

គួរជម្រាបថា កន្លងទៅសមាជិកព្រឹទ្ធសភាអូស្រ្តាលីម្នាក់ ឈ្មោះ ហ្វ្រេស៊ឺ អានណីង (Fraser Anning) ក៏ត្រូវបានយុវជនម្នាក់យកពងមាន់ទៅខោកក្បាលផងដែរ ក្រោយពីលោកបាននិយាយស្តីមិនសមរម្យ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្សយ៉ាងរង្គាល នៅព្រះវិហារអ៊ីស្លាមពីរកន្លែងក្នុងទីក្រុង ក្រៃឆឺច (Christchurch) ប្រទេសនូវែលសេឡង់៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម