អ៊ីរ៉ង់តបទៅវិញ៖ «សហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមចិត្តសាស្ត្រប៉ុណ្ណោះ ដោយមិនហ៊ានសាកល្បងសមត្ថភាពពិតជាមួយអ៊ីរ៉ង់ឡើយ»

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ (SNSC) នៃប្រទេសអ៊ីរ៉ង់ លោក គៃវ៉ាន ខូស្រាវី (Keivan Khosravi) បានហៅការបញ្ជូនក្បួននាវាដឹកយន្តហោះចម្បាំង និងកងយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកថា គ្រាន់តែជាការព្យាយាម​ធ្វើសង្រ្គាមចិត្តសាស្រ្តមួយប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩។
យោងតាមរដ្ឋមន្រ្តីការពារជាតិអាមេរិកស្តីទី លោក ផាទ្រីក ហ្សាណាហាន (Patrick Shanahan) ការចល័តក្បួននាវាដឹកយន្តហោះចម្បាំង និងក្រុមយន្តហោះទម្លាក់គ្រាប់បែក មកកាន់តំបន់ទីបញ្ជាការយោធាអាមេរិកប្រចាំនៅមជ្ឈិមបូព៌ា គឺជាសារព្រមានមួយ និង ជាការត្រៀមទប់ទល់ពីការគំរាមកំហែងរបស់អ៊ីរ៉ង់ ទៅលើយោធាអាមេរិកដែលឈរជើងនៅក្នុងតំបន់។
ជុំវិញការចល័តសព្វាវុធទំនើបៗទាំងនេះមកក្បែរប្រទេសអ៊ីរ៉ង់ លោក Khosravi បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកទំនងជាមិន ហ៊ានសាកល្បងសមត្ថភាពរបស់កងកម្លាំងយោធាអ៊ីរ៉ង់នោះឡើយ ព្រោះវាគ្រាន់តែជាការនិយាយគំរាមផ្នែកចិត្តសាស្រ្តប៉ុណ្ណោះ ។
គួរជម្រាបថា ស្ថានការណ៍វិវត្តន៍ថ្មីនេះ បានកើតឡើង នៅចំពោះមុខភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងតេហេរ៉ង់ និង ចំពេលដែលអាមេរិកកំពុងប្រឹងប្រែងដាក់សម្ពាធប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ក្រោយបានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម