ទីបំផុតចិនក្លាយជាប្រទេសនាំទំនិញចូលហ្វីលីពីនច្រើនជាងគេបំផុត ជាមួយនឹងចំណែកទីផ្សារ២១.៤%

(ម៉ានីល)៖ យោងតាមរបាយការណ៍របស់អាជ្ញាធរស្ថិតិ នៃប្រទេសហ្វីលីពីន PSA បានបង្ហាញថា ចិនគឺជាអ្នកផ្គត់ផ្គង់ធំជាងគេបង្អស់ នៃមុខទំនិញដែលនាំចូលមកហ្វីលីពីន ក្នុងខែមីនា ឆ្នាំ២០១៩ ជាមួយចំណែក២១.៤ភាគរយនៃទំនិញនាំចូលសរុប។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។

បើតាមរបាយការណ៍ពីអាជ្ញាធរហ្វីលីពីន ទំហំទំនិញចិនដែលនាំចូលមកប្រទេសហ្វីលីពីន ក្នុងខែមីនាកន្លងទៅបានកើនដល់ ១.៩២ពាន់លានដុល្លារ ពីចំនួន ១.២៨ពាន់លានដុល្លារ ក្នុងខែដូចគ្នាកាលពីឆ្នាំ២០១៨។ ជាមួយគ្នានេះស្ថាប័ន PSA បានឲ្យដឹងថា ជប៉ុនឈរនៅលេខរៀងទី ២ កាលពីខែមីនា ជាមួយទំហំទំនិញនាំចូល ៨៨២.៨៧លានដុល្លារ ឬស្មើនឹងចំណែក ៩.៨ភាគរយ ខណៈអាមេរិកនៅលេខ ៣ ជាមួយ ទំនិញនាំចូលគិតជាទំហំកើនដល់ ៧១២.៤៣លានដុល្លារ ឬចំណែក ៧.៩ភាគរយ ដោយការនាំចូលពីប្រទេសទាំងពីរនេះ សុទ្ធតែមានការកើនឡើង។

គួរជម្រាបថា រីឯលេខ ៤ វិញគឺកូរ៉េខាងត្បូង ដែលមានទំហំនៃទំនិញនាំចូល ៧០១.៨៦ដុល្លារ ឬស្មើនឹងចំណែក ៧.៨ភាគរយ ដែលវាគឺជាការថយចុះធៀបនឹងខែមីនា ឆ្នាំ២០១៨។ សម្រាប់លេខរៀងទី ៥ គឺប្រទេសថៃ ដែលមានទំនិញនាំចូលទំហំ ៥៥១.៧១លានដុល្លារ ឬស្មើនឹងចំណែក ៦.‌១ភាគរយ ដោយការនាំចូលពីថៃក៏បានធ្លាក់ចុះផងដែរ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០១៨៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម