ក្រុមកីឡាប៉េតង់កម្ពុជា បរាជ័យក្នុងការប្រកួតជើងឯកពិភពលោក នៅអេស្ប៉ាញ
(អេស្ប៉ាញ)៖ កីឡាករ-កីឡាការិនី នៃក្រុមកីឡាប៉េតង់ជម្រើសជាតិកម្ពុជា បានរងបរាជ័យគ្រប់វិញ្ញាសាក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ។ នេះបើតាមការឲ្យដឹងពីកីឡាករ សុខ ចាន់មាន ដែលបានចូលរួមប្រកួតផ្ទាល់ក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ។
កីឡាករ សុខ ចាន់មាន បានឲ្យដឹងថា «កីឡាករ-កីឡាការិនីកម្ពុជាបានធ្លាក់អស់ហើយ ដោយវិញ្ញាសាបុរស ១នាក់ ទល់នឹង ១នាក់ វិញ្ញាសាវាយគូបុរស និងវាយគូនារី សុទ្ធតែធ្លាក់ត្រឹមវគ្គជម្រុះ។ ឯវិញ្ញាសាចម្រុះបុរស-នារី ក្រុមកម្ពុជា បានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមស៊ុយអ៊ែត ១១-១៣ពិន្ទុ។ ចំណែក អ៊ុក ស្រីមុំ បានធ្លាក់ត្រឹមវគ្គ ១/៤ផ្ដាច់ព្រ័ត្រ លើវិញ្ញាសានារី ១នាក់ ទល់នឹង ១នាក់ ក្រោយចាញ់ថៃ ៥-១៣»។
នេះគឺជាដំណឹងមិនល្អមួយសម្រាប់គ្រួសារកីឡាប៉េតង់កម្ពុជា ដែលធ្លាប់ដណ្ដើមបានមេដាយកម្រិតពិភពលោកជាបន្ដបន្ទាប់នាប៉ុន្មានឆ្នាំចុងក្រោយ តួយ៉ាងដូចជាកីឡាការិនី អ៊ុក ស្រីមុំ ដែលចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិខាងលើ គឺក្នុងនាមជាអ្នកការពារមេដាយមាសពិភពលោក តែបែរជាត្រូវបាត់បង់ឱកាសដោយសារថ្វីដៃកីឡាការិនីថៃ។ ចំណែកកីឡាករ សុខ ចាន់មាន ផ្ទាល់ រួមទាំងអ្នកស្រី កែ ឡេង ក៏សុទ្ធតែធ្លាប់ឈ្នះមេដាយមាសពិភពលោកផងដែរ។
សូមបញ្ជាក់ថា បេសកកម្មនេះ កម្ពុជាបានបញ្ជូនអត្តពលិក ៤នាក់ទៅចូលរួម ដូចជាវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ៣ជំនាន់, វីរកីឡាករ សុខ ចាន់មាន និងវីរកីឡាការិនី អ៊ុក ស្រីមុំ អតីតម្ចាស់មេដាយមាស ១ជំនាន់ដូចគ្នា រួមទាំងកីឡាករ សៅ សុភារ៉ាន់ ម្នាក់ទៀត។ ក្រោយរងបរាជ័យ តាមគម្រោង ប្រតិភូ និងកីឡាករ-កីឡាការិនីកម្ពុជា នឹងត្រឡប់មកដល់មាតុភូមិវិញនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ៕

Comments