មេបក្សប្រឆាំងវេណេស៊ុយអេឡា ពិតជាកំពុងត្រៀមស្នើសុំអាមេរិកធ្វើអន្តរាគមន៍យោធា ដើម្បីទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច

(ម៉ូស្គូ)៖ មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្សន ហ្គៃដូ (Juan Guaido) បានទទួលស្គាល់ថា លោកកំពុងពិចារណាស្នើឱ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធា ទៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ កាលពីសប្ដាហ៍មុនទទួលបរាជ័យ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់លោក Guaido ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ BBC កាលពីថ្ងៃអាទិត្យ និងជាការឆ្លើយតប (ពេលវេលានៅវេណេស៊ុអេឡា) ទៅនឹងសំណួដែលសួរថា តើលោកស្វាគមនការធ្វើអន្តរាគមន៍យោធា របស់សហរដ្ឋអាមេរិកដែរ ឬទេ។ លោក Guaido បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាប្រធានសភាជាតិ ខ្ញុំនឹងវាយតម្លៃរាល់ជម្រើសទាំងអស់បើសិនជាចាំបាច់... ហើយ ខ្ញុំគិតថាគោលជំហររបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺច្បាស់លាស់ដែលធ្វើឱ្យយើងពេញចិត្ត»។

គួរបញ្ជាក់ថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Guaido ក៏បានទទួលស្គាល់ដែរចំពោះបរាជ័យ ក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីអំណាច ដោយសារតែលោកមើលស្រាល ការគាំទ្ររបស់យោធាវេណេស៊ុយអេឡាដល់លោក ម៉ាឌូរ៉ូ។ លើសពីនេះទៅទៀត មេដឹកនាំបក្សប្រឆាំងដែលតែងតាំងខ្លួនឯងជា ប្រធានាធិបតីស្ដីទីនោះ ថែមទាំងសម្ដែងការស្វាគមន៍អន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក ប៉ុន្តែលោកអះអាងថា អន្តរាគមន៍នេះត្រូវតែធ្វើឡើងជាមួយយោធា ឬកងកម្លាំងដែលផ្ដាច់ខ្លួនចេញពីលោក ម៉ាឌូរ៉ូ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម