បច្ចេកវិទ្យា​ផ្ទះ​កញ្ចក់​របស់​ចិន បាន​ប្រែក្លាយ​តំបន់​វាលខ្សាច់​នៅ​ប្រទេសអេហ្ស៊ីប ទៅ​ជា​តំបន់​បៃតង

(អេហ្សីប)៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាផ្ទះកញ្ចក់របស់ចិនបានដើរតួយ៉ាងសំខាន់ សម្រាប់ជំរុញការអភិវឌ្ឍន៍​នៃដំណាំកសិកម្មបែបទំនើបនៅប្រទេសអេហ្សីប។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន New China TV នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

ក្រុមហ៊ុនចិនមានឈ្នោះថា SINOMACH-HI បាននឹងកំពុងតែប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះ ក្នុងគម្រោងដ៏ធំមួយ ដែលមាន៦០០ផ្ទះកញ្ចក់ឯណោះ នៅភាគឥសានរដ្ឋ Cairo ប្រទេសអេហ្សីប។ ដោយក្នុងរយៈពេល២ឆ្នាំមកនេះ ផ្ទះកញ្ចក់បានប្រែក្លាយវាលខ្សាច់ទំហំ១ពាន់ហិចតា ទៅជាកសិដ្ឋានបន្លែ និងផ្លែឈើយ៉ាងខៀវស្រងាត់។

ជាក់ស្តែង កាលពីខែឧសភា ឆ្នាំ២០១៧ ប្រទេសអេហ្សីប និងចិនបានចុះកិច្ចព្រមព្រៀងមួយ ក្នុងទំហំទឹកប្រាក់ចំនួន ៤០០លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មផ្ទះកញ្ចក់នេះ។

គួរជម្រាប់ថា បច្ចុប្បន្នផ្ទះកញ្ចក់ចំនួន ២,៣៥០កន្លែងផ្សេងទៀត កំពុងធ្វើការសាងសងនៅលើវាសខ្សាច់ទំហំ ៣,៩០០ហិចតា ក្នុងតំបន់ Ismailia៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម