មកដឹងពី តម្លៃគ្រឿងអលង្ការរបស់ ឱក សុគន្ធកញ្ញា ពាក់ក្នុងថ្ងៃពិសេស
(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជន ប្រាកដជាជ្រាបច្បាស់រួចមកហើយថា នៅថ្ងៃនេះ កំពូលតារាចម្រៀងលំដាប់ប្រទេស កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើពិធីចូលរោងការ ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុស ថៅកែហង្សមាស ខណៈគេចាប់អារម្មណ៍ឃើញថា ក្នុងការរៀបចំកម្មវិធីរៀបការទាំងមូលអស្ចារ្យខ្លាំង ក្នុងស្រទាប់អ្នកសិល្បៈ ក៏ដូចជាមានការអញ្ជើញ សុទ្ធតែភ្ញៀវអ្នកមានមុខអ្នកមាត់ ថ្នាក់មន្ត្រីជាន់ខ្ពស់ផងដែរ។ ជាពិសេសនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់វត្តមានយ៉ាងខ្ពង់ខ្ពស់ អញ្ជើញចូលរួមពិធីមង្គលការរបស់នាង។
យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ កាន់តែខ្លាំងថែមទៅទៀតនោះ គឺឈុតគ្រឿងអលង្ការ ដែលតុបតែងលើខ្លួនកូនក្រមុំកញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងពិធីសូត្រមន្ត ល្ងាច មិញ និងសម្រាប់ពាក់ពេលព្រឹកថ្ងៃទី១៦នេះ គឺសុទ្ធសឹងតែជាឈុតត្បូងពេជ្រដ៏ភ្លឺចែងចាំង រីឯតម្លៃវិញខ្ពស់មិនធម្មតា ពោលគឺរាប់ម៉ឺនដុល្លារឯណោះ។
ជាការពិត តាមការបញ្ជាក់ពីម្ចាស់ហាងពេជ្រ សេង ចិន្តា បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញនូវឈុតគ្រឿងអលង្ការ របស់តារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ពាក់ក្នុងពិធី ក្រុងពាលីដែលមានខ្សែកតម្លៃ២៦ ០០០ដុល្លារ, ក្រវិលមានតម្លៃ ៤៣៥០ដុល្លារ, កងដៃមានតម្លៃ ៨៥៥០ដុល្លារ រួមនឹងចិញ្ជៀន មានតម្លៃ ៣៣០០ដុល្លារ ឈុតទីពីរ មានដូចជា ខ្សែកពេជ្រ តម្លៃ៤២ ០០០ដុល្លារ និងក្រវិល មានតម្លៃ ១២ ៣០០ដុល្លារ ដែលជាឈុតសម្រាប់ពាក់ ក្នុងពិធីសម្រាប់មង្គលការពេលព្រឹក៕

Comments