ជម្លោះព្រំដែនរវាងវេណេស៊ុយអេឡា និងកូឡុំប៊ីអាចនឹងផ្ទុះឡើង, នេះបើតាមការព្រមានដោយលោក ម៉ាឌូរ៉ូ

(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានព្រមានថា ជម្លោះយោធានៅតាមតំបន់ព្រំដែន អាចនឹងផ្ទុះឡើងជាមួយប្រទេសកូឡុំប៊ី ខណៈក្រុមអ្នកជំនាញខ្លះយល់ថា នេះគ្រាន់តែជាលេសបង្វែរការចាប់ អារម្មណ៍របស់ប្រជាជនវេណេស៊ុយអេឡាតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់លោក ម៉ាឌូរ៉ូ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសកូឡុំប៊ី នៅថ្ងៃពុធសប្ដាហ៍នេះបានអះអាងថា កងទ័ពវេណេស៊ុយអេឡាប្រមាណ ៣០នាក់ បានឆ្លងព្រំដែនចូលទៅក្នុងទឹកដី កូឡុំប៊ីជាង ២០០ម៉ែត្រ ហើយបានស្ថិតនៅទីនោះរយៈពេលប្រហែល ២០នាទី។ ប៉ុន្តែ កងទ័ពទាំងនេះបានដកខ្លួនចូលទៅទឹកដីវេណេស៊ុយអេឡាវិញ ក្រោយកូឡុំប៊ីបញ្ជូនឧទ្ធម្ភាគចក្រអង្កេតមួយគ្រឿង ទៅកាន់តំបន់កើតហេតុ តាមសំណើអាជ្ញាធរនៅក្នុងតំបន់។

គួរបញ្ជាក់ថា កូឡុំប៊ី គឺស្ថិតនៅក្នុងចំណោមប្រទេសច្រើនជាង ៥៤ ដែលប្រកាសគាំទ្រលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) ជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទីស្របច្បាប់។ ប៉ុន្តែលោក នីកូឡាស់ ម៉ាឌូរ៉ូ ក៏បានចោទប្រកាន់កូឡុំប៊ីត្រង់ៗផងដែរថា បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការរៀបចំផែនការទម្លាក់រូបលោកពីអំណាច តាមរយៈការបណ្តោយឲ្យក្រុមប្រឆាំងមួយចំនួន ព្រមទាំងសហរដ្ឋអាមេរិក យកទីដីកូឡុំប៊ីជាកន្លែងជួបជុំគ្នា៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម