វេណេស៊ុយអេឡា៖ អាជ្ញាធរលោក ម៉ាឌូរ៉ូ ចាប់ខ្លួនអនុប្រធានសភាបក្សប្រឆាំង ក្នុងសំណុំរឿងធ្វើរដ្ឋប្រហារ

(ការ៉ាកាស់)៖ មេដឹកនាំបក្សប្រឆាំង លោក Juan Guaido បានឱ្យដឹងថាទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាច្រើននាក់បានចាប់ខ្លួនអនុប្រធានសភាជាតិវេណេស៊ុយអេឡា លោក Edgar Zambrano ហើយ នេះគឺជាការចាប់ខ្លួនតំណាងរាស្ត្រដំបូងគេបំផុត ចាប់តាំងពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចមិនបានសម្រេច កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនៅលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ លោក Guaido ដែលជាប្រធានសភាជាតិវេណេស៊ុយអេឡាផងដែរ នោះ បានបញ្ជាក់ទៀតថា លោក Zambrano ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់ SEBIN ចាប់បញ្ចូលក្នុង រថយន្ដមួយគ្រឿងបញ្ជូនទៅកាន់មូលដ្ឋានទ័ពមួយក្នុងទីក្រុងការ៉ាកាស់។ ប៉ុន្តែខាងរដ្ឋាភិបាល លោក ម៉ាឌូរ៉ូ មិនទាន់ ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារកន្លងទៅ សភាធម្មនុញ្ញស្និទនឹងលោក ម៉ាឌូរ៉ូ បានដកអភ័យឯកសិទ្ធិរបស់លោក Zambrano និងតំណាងរាស្ត្រ៦នាក់ផ្សេងទៀត ដើម្បីបើកផ្លូវចោទប្រកាន់ និងកាត់ទោសអ្នកទាំងនេះពីបទចូលរួម ក្នុងអំពើក្បត់ និងឧទ្ទាមប្រឆាំងរដ្ឋាភិបាលរបស់លោក៕











Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម