អជ្ញាធរឥណ្ឌូនេស៊ី បានពន្លិចទូកនេសាទបរទេសជាច្រើន ដើម្បីបញ្ឈប់ការធ្វើនេសាទត្រីខុសច្បាប់
(ឥណ្ឌូនេស៊ី)៖ អជ្ញាធរឥណ្ឌូនេស៊ីបានពន្លិច និងរឹបអូសទូកនេសាទបរទេសជាច្រើន ដើម្បីបញ្ឈប់ការធ្វើនេសាទត្រីខុសច្បាប់ក្នុងដែនសមុទ្ររបស់ខ្លួន។ មន្ត្រីប៉ូលីសបានឱ្យដឹងថា ទូកនេសាទរហូតដល់ទៅ៥១គ្រឿង ដោយក្នុងនោះ៣៨គ្រឿងជាទូកវៀតណាម ត្រូវបានបង្រ្គាប់នៅកំពង់ផែផ្សេងៗគ្នា។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
ក្នុងប្រតិបត្តិការចុះបង្គ្រាប់នេះ អ្នកនេសាទបរទេសជាច្រើន ត្រូវបានអជ្ញាធរឥណ្ឌូនេស៊ីចាប់ឃុំខ្លួន។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងប្រតិបត្តិនេះ រដ្ឋមន្ត្រីជលផលឥណ្ឌូណេស៊ី លោក Susi Pudjiastuti បាននិយាយថា «សកម្មភាពកម្ទេចទូកនេសាទទាំងនេះ គឺដើម្បីបញ្ឈប់ការនេសាទខុសច្បាប់ក្នុងដែនទឹកឥណ្ឌូណេស៊ី»។ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ធនធានសមុទ្ររបស់យើង គួរតែប្រជាជនរបស់យើងជាអ្នកទទួលផល មិនមែនអ្នកនេសាទបរទេសនោះទេ ហើយវាពិតជាមានភាពចាំបាច់ខ្លាំងណាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់»។
រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានឱ្យដែរថា «ទូកនេសាទខុសច្បាស់ប្រមាណជាង ៥០០គ្រឿង ភាគច្រើនមានផ្ទុកដោយគ្រឿងផ្ទុះ ដែលវត្ថុទាំងនោះបានលេចចូលក្នុងសមុទ្រតាំងពីខែ តុលា ឆ្នាំ២០១៤ មកម្ល៉េះ»។
សូមជម្រាប់ថា ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមវិធានការក្តៅ ក្នុងការប្រឆាំងនឹងការនេសាទខុសច្បាប់នេះ ចាប់តាំងពីលោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ឡើងកាន់តំណែងកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤មកម្ល៉េះ។ វិធានការនេះ ក៏ត្រូវបានគេដឹងផងដែរថា ធ្វើឡើងបន្ទាប់ពីការនេសាទខុសច្បាប់ បានធ្វើឲ្យឥណ្ឌូណេស៊ី បានបង្កឱ្យបាត់បង់ចំណូលជាតិជាច្រើនលានដុល្លារ៕

Comments